Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដៃគូរអន្តរជាតិ ផ្ដល់ថវិកា ១២,៣លានដុល្លារ សម្រាប់គ្រប់គ្រង ការប្រែប្រួល អាកាសធាតុ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែដ (SIDA) និងកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ(UNDP) បានចុះហត្ថលេខារួមគ្ន ផ្ដល់ថិវកា១២,៣លាន ដុល្លារអាមេរិក ក្នុងការគ្រប់គ្រង ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ថវិកា១២,៣លានដុល្លារនេះ បានផ្ដល់មកប្រទេសកម្ពុជាតាមកម្មវិធី សម្ព័ន្ធភាពប្រែប្រួល អាកាសធាតុ (CCCA) កម្ពុជាដំណាក់កាលទី២។   នៅក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីកម្មវិធី CCCA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០១៥ នេះ នាសណ្ឋាគារ កាំបូឌីយ៉ាណា សហភាពអឺរ៉ុប  ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិ ប្រទេសស៊ុយអែដ និងកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ បានបង្ហាញទស្សនៈ រួមគ្នាអំពីមោទនភាព ក្នុងការបន្តជួយគាំទ្រកម្មវិធី CCCA តាមរយៈ ពិធីចុះហត្ថលេខានៅថ្ងៃនេះ។

លោក Jean Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ តាមរយៈអ្នកបកប្រែថា EU នៅតែបន្តធ្វើការជាមួយប្រទេសកម្ពុជា លើការ ប្រែប្រួលអាកាសធាតុ។ លោកថា" នៅក្នុងប្រទេសកម្ពុជាយើងនៅតែបន្តធ្វើការងារ ជាមួយប្រទេសនេះ(កម្ពុជា)។ សហភាពអឺរ៉ុប គឺផ្ដល់ការយក ចិត្តទុកដាក់ ទៅលើក្រុម ដែលងាយរងគ្រោះបំផុតដែលយើងជា អ្នកចូលរួមចំណែកច្រើនជាងគេ"។

លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថានបានលើកឡើងថា CCCA គឺជាគំនិតផ្ដួចផ្ដើមថ្មី មួយរបស់ក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១០ ហើយបានបំពេញ តួនាទីយ៉ាងសំខាន់ នៅក្នុងការឆ្លើយតប សម្រាប់ការប្រែប្រួលអាកាសធាតុ។

បើតាមលោករដ្ឋមន្រ្តី ក្រសួងស្ថាប័នរដ្ឋាភិបាលចំនួន១៤ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៦ បានទទួលការគាំទ្រដើម្បីអនុវត្តគម្រោង បន្សាំសាកល្បងសម្រាប់ វិស័យចំនួន៨ ជាមួយនិងថវិកាប្រមាណ ៦០ភាគរយ នៃថវិកាកម្មវិធី CCCAទាំងមូល។

សូមបញ្ជាក់ថា ចុងឆ្នាំ២០១៤ កម្មវិធី CCCA ដំណាក់កាលទី២ ប្រទេស៊ុយអែដផ្ដល់ថវិកា៣,៨ លានដុល្លារ សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ បានផ្ដល់ថវិកា ចំនួន៦លានអឺរ៉ូដោយ សរុបជាទឹកប្រាក់១២,៣ លានដុល្លារ។ ទឹកប្រាក់១២,៣ លានដុល្លារនេះ ប្រើប្រាស់ចាប់ពីខែកក្តដា ឆ្នាំ២០១៤ រហូតដល់ខែមិថុនា ឆ្នាំ២០១៩៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>