កោះកុង៖ ក្រុមចោរប្រដាប់ដោយអាវុធវែង ប្រមាណ ៤-៥នាក់ នាំគ្នាសម្រុកចូលប្លន់ផ្ទះប្រជាពលរដ្ឋ យកមាស ១០តម្លឹង និងលុយប្រមាណ ៥ពាន់ដុល្លារ កាលពីម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អំពើប្លន់ កាលពីយប់មិញនេះ មិនបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ។
លោកស្នងការ បានបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចរបស់លោក កំពុងតាមប្រាញ់ជនល្មើស៕