Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លទ្ធផលគ្រូឆ្នើម ពិភពលោក រង្វាន់១លានដុល្លារ នឹងប្រកាសនាម៉ោង ៩៖៣០នាទីយប់នេះ

$
0
0

- អ្នកគ្រូ ផល្លា តម្រូវឲ្យឆ្លើយសំណួរ ជាច្រើន លើវេទិកាថ្ងៃនេះ

ភ្នំពេញ៖ លទ្ធផលម្ចាស់ជ័យលាភីគ្រូឆ្នើមពិភពលោក ជាមួយប្រាក់រង្វាន់ប្រមាណ ១លានដុល្លារ ដែលប្រជាពល រដ្ឋកម្ពុជា និងប្រជាពលរដ្ឋបណ្តាប្រទេស នៃបេក្ខភាព៩រូបផ្សេងទៀត កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ នឹង ចាប់ផ្តើមប្រកាសនៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះ (ម៉ោងនៅកម្ពុជា)។ ប្រជាពល រដ្ឋទូទាំងពិភពលោកអាចទស្សនាការប្រកាសជ័យលាភីនេះ តាមរយៈគេហទំព័រ Global Teacher Prize http://www.globalteacherprize.org

បេក្ខភាពដែលធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់គ្រូឆ្នើមពិភពលោកនៅវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ១០រូប រួមមាន៖ អ្នកគ្រូ នាង ផល្លា គ្រូបង្រៀនកុមារពិការភ្នែក និងគ-ថ្លង់ នៃសាលាគ្រួសារថ្មី អញ្ជើញពីកម្ពុជា, លោក Azizullah Royesh (អាហ្វហ្គានីស្ថាន), លោកស្រី Kiran Bir Sethi (ឥណ្ឌា), លោក Guy Etienne (ហៃទី), លោកស្រី Jacqueline Jumbekahura (កេនយ៉ា), លោកស្រី Nancie Atwell (អាមេរិក), លោក Richard Spencer (អង់គ្លេស), លោក Stephen Ritz (អាមេរិក), លោកស្រី Naomi Volain (អាមេរិក) និង លោក Madenjit Singh (ម៉ាឡេស៊ី)។ បេក្ខភាពទាំង១០រូប ត្រូវបានគណៈកម្មការបោះឆ្នោតជ្រើសរើសចេញពីបេក្ខភាព គ្រូបង្រៀនលើពិភពលោកប្រមាណជា ៥.០០០នាក់ ដែលបានដាក់ពាក្យប្រកួតប្រជែង។

អ្នកគ្រូ ផល្លា ជាបេក្ខភាពគ្រូឆ្នើមមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់តាមរយៈការពុះពារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និងគ-ថ្លង់ អស់រយៈពេលប្រមាណជា ២០ឆ្នាំមកនេះ។ អ្នកគ្រូ ផល្លា បាន អញ្ជើញទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទីដែលអ្នកគ្រូកំពុងរង់ចាំស្តាប់លទ្ធផលម្ចាស់ជ័យលាភីគ្រូឆ្នើម កាលពីវេលាម៉ោងជាង ៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ម៉ោងនៅទីក្រុងឌូប៉ៃ ដែលត្រូវនឹងម៉ោងប្រមាណជា ១១យប់ ម៉ោងនៅកម្ពុជា។

អ្នកគ្រូ ផល្លា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម នាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះថា អ្នកគ្រូត្រូវបានកម្មវិធី Global Teacher Prize ដាក់សំណួរឲ្យឆ្លើយ ជាច្រើនសំណួរថែមទៀត។ សំណួរទាំងនោះពាក់ព័ន្ធប្រវត្តិ នៃការបង្រៀន ក៏ដូចជាគោលបំណង និងគោលដៅ របស់អ្នកគ្រូ ដែលសម្រេចជ្រើសរើសការបង្រៀនកុមារពិការភ្នែក និងគ-ថ្លង់។ សំណួរមួយក្នុងសំណួរជាច្រើននោះ ក៏មានការចង់ពីគោលបំណង ក្រោយអ្នកគ្រូទទួលបានពានរង្វាន់គ្រូឆ្នើមពិភពលោក ដែលមានប្រាក់រង្វាន់១លាន ដុល្លារផងដែរ។

អ្នកគ្រូ ផល្លា បានថ្លែងជាមួយអារម្មណ៍រំភើបពីវេទិកាប្រកាសលទ្ធផល Global Teacher Prize ថា វេទិកានោះ មានលក្ខណៈល្អប្រណិត ហើយមានអ្នកចូលរួមរាប់ពាន់នាក់។

ដោយឡែកសម្រាប់វីឌីអូសកម្មរបស់គ្រូៗជាបេក្ខភាពទាំង១០រូប ដែលត្រូវបានគេដាក់ឲ្យបោះឆ្នោត ស្វែងរកអ្នក មានប្រជាប្រិយភាពជាងគេនោះ គិតត្រឹមម៉ោង ៣ និង២៧នាទីល្ងាចថ្ងៃទី១៥ ខែមីនា នេះ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា មានអ្នកបោះឆ្នោតគាំទ្រច្រើនគេមានរហូតដល់ ១០០.២៥៦ តាមពីក្រោយដោយលោកគ្រូ Aziz Royesh មកពីអាហ្វហ្គានីស្ថាន មានចំនួន ៣៨.៨៤៣។

ការបោះឆ្នោតគាំទ្រវីឌីអូនេះ មិនទាន់បញ្ចប់នៅឡើយទេ គឺអាចបោះបានរហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុករបស់ Global Teacher Prize។

សម្រាប់ពលរដ្ឋខ្មែរគាំទ្រសកម្មភាពពោរពេញដោយមនុស្សធម៌ ការអត់ធ្មត់ និងឆន្ទៈមុះមុតរបស់អ្នកគ្រូ ផល្លា សូម ចុច Link https://www.facebook.com/teacherprize?sk=app_515720611858523&;;app_data=entry_id%3D19614638។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើពាក្យថា «Vote» ជាការ ស្រេច៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>