ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវេលា ម៉ោងប្រមាណ ៤៖៥០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួម សន្និសីទពិភពលោកលើកទី៣ របស់អង្គការ សហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥។ នៅក្នុងដំណើរទៅចូល រួមកិច្ចប្រជុំ នាប្រទេសជប៉ុននេះ សម្តេចក៏បាន ជួបសំណេះសំណាលការងារជាមួយ លោក បាន គីមូន ប្រធាន UN និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនផងដែរ៕