Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា-តួកគី ជំរុញឲ្យមានការ ហោះហើរត្រង់ រួមគ្នា

$
0
0

ភ្នំពេញ៖ កម្ពុជា-តួកគី នឹងជំរុញឲ្យមានការ ហោះត្រង់រួមគ្នា ឲ្យបានឆាប់ នៅពេលខាងមុខ ដើម្បី ចូល រួម ចំណែកជំរុញ ឲ្យមានការកើនឡើង ភ្ញៀវទេសចររវាង ប្រទេសទាំង ការវិនិយោគ និងពាណិជ្ជកម្ម។ ការសន្យានេះ ត្រូវបានធ្វើឡើងនៅ ក្នុងជំនួន ទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួង ការបរទេស តួកគី លោក Mevlut Cavusoglu និងសម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃចន្ទទី១៦ ខែមិនាឆ្នាំ២០១៥។

ថ្លែងក្រោយជំនួបបញ្ចប់លោក កែវ ពិសិដ្ឋ  មន្ត្រីខុទ្ទកាល័យសម្ដេច ហេង សំរិន បានលើកឡើងបន្តថាកម្ពុជា-តួកគី ក៏បាន សន្យារួមគ្នា នឹងពង្រីងទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន៥០០លានដុល្លារនៅឆ្នាំ២០២០។

 លោកបន្តថា តួកគីនឹងជំរុញបន្ថែមទៀតឲ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេស ទាំងពីរកម្ពុជា-តួកគី។

លោកកែវ ពិសិដ្ឋ បញ្ជាក់ថា ជាកិច្ចឆ្លើយតបសម្ដេច ហេង សំរិន បានស្វាគមន៍ចំពោះការលើក ឡើង ថាខាងលើពីសំណាក់ លោក Mevlut Cavusoglu ។ លោកថា" សម្ដេចលោកមានប្រសាសន៍ថាតួកគីនិងកម្ពុជាមានការភ្ជាប់ទំនាក់កាទូតជាមួយគ្នារយៈពេល២០ឆ្នាំមកហើយ។ ហើយទំនាក់ទំនងកាន់តែបន្តនិងពង្រីកបន្ថែមទៀត" ។   សម្ដេច ហេង សំរិន ក៏បានស្នើទៅរដ្ឋមន្ត្រីការ បរទេសតួកគីជួយជំរុញប្រជា ជនតួកគីមកទស្សនាប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក Mevlut Cavusoglu កំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជាដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែមីនាឆ្នាំ២០១៥៕


Viewing all articles
Browse latest Browse all 8042

Trending Articles