Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្សឹបដាក់ត្រចៀក ៖ មេព្រៃកំពង់ឆ្នាំង ប្រើប្រជាជន ធ្វើការជំនួស មន្រ្តី !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ សំឡេងទូរស័ព្ទរោទ៍ឡើងទាំងព្រឹក ខណៈនាយខ្វែកយើងលើកនិយាយ សំឡេងទូរស័ព្ទ ពីខ្សែម្ខាងអះអាង ថា រូបគេជាមន្រ្តីមេព្រៃ នៅក្នុងអង្គភាពមួយ ចំណុះឲ្យអង្គភាពរដ្ឋបាលព្រៃឈើ ខណ្ឌកំពង់ឆ្នាំង ។

ម្ចាស់ទូរស័ព្ទ ចូលមកនាយខ្វែកនោះ និយាយដូចជាកំសត់ណាស់ ចង់ឲ្យនាយខ្វែកជួយខ្សឹបជម្រាបទៅលោកអគ្គ នាយករដ្ឋបាលព្រៃឈើធំ គឺលោក ឆង គឹមស៊ុន ជួយចុះមើលការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងអង្គភាពខណ្ឌរដ្ឋ បាលព្រៃឈើកំពង់ឆ្នាំង និងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចផង ។

តាមអ្នកខ្សឹបបានអះអាងថា ចាប់តាំងពីលោកនាយខណ្ឌមានជំងឺ ហើយប្រគល់ការងារគ្រប់គ្រង និងដឹកនាំទៅឲ្យ នាយរងម្នាក់ ជាស្តីទីកាលណាមក ការងារភាគច្រើនដែលពាក់ព័ន្ធនឹងលុយកាក់គឺលោកនាយខណ្ឌស្តីទីមិនសូវប្រើ មន្រ្តីថ្នាក់ក្រោមរបស់ខ្លួនធ្វើនោះឡើយ  ព្រោះខ្លាចបាត់ទឹកលុយ គឺគាត់បានយកប្រជាពលរដ្ឋសាមញ្ញម្នាក់ ឲ្យមកធ្វើ ការងារជំនាញរកលុយនៅ លើផ្លូវជាតិជំនួស មិនត្រឹមធ្វើឲ្យប៉ះពាល់ ដល់មន្រ្តីក្នុងអង្គភាពប៉ុណ្ណោះទេ គឺប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋទៀតផង ។

ម្ចាស់ទូរស័ព្ទម្ខាងបានខ្សឹបបន្តថា បច្ចុប្បន្ននៅក្នុងអង្គភាពរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោក ធី ដែលគេស្គាល់ថា ជា ប្រធានស្តីទីបានយកប្រជាពលរដ្ឋសាមញ្ញម្នាក់ឈ្មោះ ឌិន មកធ្វើការងារនៅលើផ្លូវជាតិលេខ៥ ជំនួសមន្រ្តីដែលមាន ក្របខណ្ឌរដ្ឋ ។ មានអីដល់លោកស្តីទីប្រគល់សិទ្ធិអំណាច ប្រគល់រថយន្តរដ្ឋឲ្យជិះធ្វើការ លោក ឌិន បានដៃបើក រថយន្តដេញស្ទាក់រថយន្តនៅលើដងផ្លូវឆែកឆេរយ៉ាងអនាធិបតេយ្យស្រេចនឹងចិត្ត ដោយគ្មានធ្វើតាមជំនាញអ្វីឡើយ។ ក្នុងនោះសូម្បីតែរ៉ឺម៉កដឹកធ្យូង ដឹកអុស ដឹកជំរៀកឈើបន្តិចបន្តួចក៏ឈ្មោះ ឌិន ដេញឃាត់ទារលុយគ្មានឲ្យ រួចមួយដែរ ក្រោមលេសយកលុយថ្លៃបាយ ថ្លៃប្រេងចាក់រថយន្ត ដោយមិនបានគិតពីផលលំបាករបស់ប្រជាពលរដ្ឋ ឬអ្នកដំណើរនៅលើដងផ្លូវអ្វីបន្តិចឡើយ ។

សព្វថ្ងៃនេះ គេឃើញឈ្មោះ ឌិន បើករថយន្តនៅលើដងផ្លូវជាតិលេខ ៥ ឆ្វែលចុះឆ្វែលឡើង ចាប់ពីចំណុចសាលា លេខ ៥ មកដល់ម្តុំផ្សារត្រាច ដើម្បីឃ្លាំមើលរថយន្តដឹកបទល្មើសព្រៃឈើ រួមទាំងរ៉ឺម៉កដឹកអូសដឹកបទល្មើសព្រៃឈើ រួមទាំងរ៉ឺម៉កដឹកធ្យូង របស់ប្រជាពលរដ្ឋយកលុយផងដែរ ។

អ្នកខ្សឹបកបានអះអាងថា ការប្រើប្រជាពលរដ្ឋ ដែលគ្មានសមត្ថកិច្ច គ្មានជំនាញរដ្ឋបាលព្រៃឈើ មកធ្វើការងារជំនួស មន្រ្តីព្រៃឈើខាងលើនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការងារអង្គភាពប៉ុណ្ណោះទេ គឺ់ធ្វើឲ្យមានសតិអារម្មណ៍ និងការ ថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់មន្រ្តីថ្នាក់ក្រោម និងប្រជាពលរដ្ឋ ព្រោះតែគាត់ជាប្រជាជនធ្វើម៉េចឲ្យតែលុយចូលហោ ប៉ៅគឺចប់ ចង់ប្រជាពលរដ្ឋដឹកអុស ដឹកធ្យូងជេរយ៉ាងណាក៏ជេរទៅ ។

ដោយឡែកលោកនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ក៏ត្រូវបានគេចោទប្រកាន់ថា បានឱបក្រសោបមន្រ្តីចូល និវត្តន៍ម្នាក់ឈ្មោះ រិន ឲ្យបន្តនៅធ្វើការងាររកប្រយោជន៍ផងដែរ ។

ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានដែលនាយខ្វែកទទួលបានពីម្ចាស់ទូរស័ព្ទអនាមិក ថ្លែងទុកប្រាប់ប៉ុណ្ណោះ តែរឿង ពិតយ៉ាងណានោះ នាយខ្វែកមិនហ៊ានអះអាងឡើយ ។ ដើម្បីចង់ដឹងការពិតថា តើលោកនាយខណ្ឌស្តីទីពិតជាបាន ប្រើប្រជាពលរដ្ឋធ្វើការងារជំនាញជំនួសមន្រ្តីពិតមែន ឬអត់ គឺមានតែថ្នាក់លើចុះធ្វើការស្រាវជ្រាវរកការពិតតែ ប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>