Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិភាគ ៖ មេៗបក្សប្រឆាំង ប្រកាន់ជំហរនយោបាយ អន្តរជាតិមិនច្បាស់លាស់ !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ ការប្រកាន់ជំហរនយោបាយ អន្តរជាតិមិនច្បាស់លាស់តាមរបៀបចុងស្រស់រេរា តាមខ្យល់របស់មេដឹកនាំ គណបក្ស ប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើឲ្យសមាជិកភាគច្រើននាំគ្នាអស់សង្ឃឹម ព្រោះតែពួក គេយល់ថា ទោះជាធ្វើនយោបាយដើរតាមមេដឹកនាំរបស់ខ្លួនរហូតដល់ងាប់ខ្លួនទៀត ក៏មិនអាចឈ្នះឆ្នោតបានកាន់ អំណាចដែរ ។

លោក សម រង្ស៊ី ដើមឡើយ បន្ទាប់ពីបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ក្រោយសម្តេចក្រុមព្រះ ដកហូតអំណាចកុង្ស៊ី ហិរញ្ញវត្ថុ បានគៀងគគ្នាទៅបង្កើតគណបក្សជាតិខ្មែរ ដោយស្រែកក្តែងៗថា គណបក្សរបស់ខ្លួនមានសហរដ្ឋអាមេរិក នៅពីក្រោយខ្នង ។

នៅមុនការបោះឆ្នោតឆ្នាំ ២០០៨ លោក កឹម សុខា ដែលបោះបង់អង្គការសិទ្ធិមនុស្ស កម្ពុជាឧបត្ថម្ភដោយសហរដ្ឋអា មេរិក ទៅបង្កើតគណបក្សសិទ្ធិមនុស្សក៏បានធ្វើការស្រែកក្តែងៗថា គណបក្សរបស់លោកមានសហរដ្ឋអាមេរិកនៅពី ក្រោយខ្នងផងដែរ ដើម្បីអូសទាញការគាំទ្រពីសាធារណជនកម្ពុជា ដែលមានជំនឿទៅលើសហរដ្ឋអាមេរិកថា ជា ប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ ។ ក្រោយលោក សម រង្ស៊ី និងលោក កឹម សុខា ដែលសុទ្ធតែអះអាងថា ខ្លួនជាកូន ជឹងរបស់អាមេរិកដូចគ្នា ហើយចាប់ដៃគ្នាបង្កើតគណបក្សតែមួយ ក៏ពួកគេនៅតែដើរស្រែកដដែលជាដដែលថា គណ បក្សរបស់ខ្លួនមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងដដែល ។ ប៉ុន្តែ សម្រាប់អ្នកដឹងរឿងពិតបានអះអាងថា ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មិនបានប្រកាន់យកគោលនយោបាយអាមេរិកមកដាក់ក្នុងខ្លួន ដូចអ្វីដែលពួកខ្លួនដើរ ស្រែកនោះឡើយ គឺពួកគេប្រកាន់ជំហរម្តងអាមេរិក ម្តងចិន តាមរបៀបចាក់ខ្សែធ្វើឲ្យសហរដ្ឋអាមេរិក មានការខឹង សម្បារយ៉ាងខ្លាំងនូវនយោបាយមិនច្បាស់លាស់របស់មេៗបក្សប្រឆាំងនៅស្រុកខ្មែរនេះ ។

លោក សម រង្ស៊ី ដែលដឹងថា សម្បកក្រៅសហរដ្ឋអាមេរិកប្រកាសគាំទ្រខ្លួន តែផ្ទៃក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់ ដៃធ្វើការដោយរលូនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជននោះ ក៏បានងាកទៅរកការ គាំទ្រពីរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ដោយខ្លួនសង្ឃឹមថា មានតែរដ្ឋាភិបាលប៉េកាំងទេ ទើបអាចជួយឲ្យខ្លួនឡើងកាន់ អំណាចបានទាំងមិនឲ្យលោក កឹម សុខា ដឹងខ្លួនផង គ្រាន់តែប្រាប់បក្ខពួករបស់ខ្លួនថា មានតែចាប់ដៃទីក្រុងប៉េកាំង ទេ ទើបអាចឈ្នះទីក្រុងហាណូយដែលខ្លួនយល់ថា ជាអ្នកនៅពីក្រោយគណបក្សប្រជាជនកម្ពុជា ព្រោះលោក សម រង្ស៊ីយល់ថា ចិន និងវៀតណាម កំពុងមានជម្លោះរឿងសមុទ្រចិនខាងត្បូងជាមួយគ្នា ។ ដោយការយល់ឃើញដូច្នេះ បានជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោក សម រង្ស៊ី បានលួចសរសេរសំបុត្រជាសម្ងាត់ផ្ញើជូនលោក ហ៊ូ ជីនតាវ ស្វាគមន៍ និងគាំទ្រចិន ក្នុងរឿងជម្លោះកោះប៉ារ៉ាហ្សែល និងកោះទានសាល នៅសមុទ្រចិនខាងត្បូង តែរដ្ឋាភិបាលចិន មិនបានឆ្លើយតបអ្វីឡើយ ។ ដោយឡែកលោក កឹម សុខា និងសមាជិកសភារបស់ខ្លួនភាគច្រើននៅតែប្រកាន់ជំហរ គាំទ្ររាជរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដដែល ព្រោះក្រុងវ៉ាស៊ីនតោន ជាខ្នងបង្អែកក្រុងហាណូយ និងសមាជិកអាស៊ាន ដទៃទៀត ក្នុងការទប់ទល់ជាមួយចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដោយពួកគេយល់ថា បើក្រុងប៉េកាំងរំលំរដ្ឋាភិ បាល របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រលំដែរ ព្រោះមហាអំណាចចិនជាខ្នងបង្អែកដ៏ក្រាស់របស់គណបក្សប្រជាជន កម្ពុជា ។

ប៉ុន្តែ ចាប់តាំងពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ឺរ៉ុប គាបសង្កត់ឲ្យលោក សម រង្ស៊ី និង លោក កឹម សុខា ឈប់ដើរធ្វើការតវ៉ានៅតាមដងផ្លូវ ហើយឲ្យនាំគ្នាចូលសភាចរចាគ្នា ដែលខុសពីគោលបំណងរបស់ ខ្លួននោះ បានធ្វើឲ្យមេបក្សទាំងពីរនេះ កាន់តែបាត់ទំនុកចិត្ត ព្រោះអាមេរិកដែលជាខ្នងបង្អែកក៏មិនគាំទ្រងាកទៅចិន ដែលលោក សម រង្ស៊ី សង្ឃឹមថា ជាខ្នងបង្អែកដ៏រឹងមាំថ្មីក៏គេមិនឆ្លើយតប ។

ភាពអស់សង្ឃឹមរបស់មេបក្សទាំងពីរនេះ ត្រូវបានលោក កឹម សុខា ទម្លាយចេញនៅក្នុងឱកាសជួបជាមួយសកម្មជន របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះថា សហគមន៍ និងមហាអំណាច (សហរដ្ឋអាមេរិក) គេគិតតែប្រយោជន៍របស់គេ គេទៅចាប់ដៃជាមួយយួន ដើម្បីទប់ចិន សូម្បីតែពាក្យ « យួន» ក៏គេមិនឲ្យប្រើផង ។

ក្រុមអ្នកវិភាគយល់ឃើញថា ឲ្យគេគាំទ្រខ្លួនម្តេចកើត បើខ្លួនឯងមិនដឹងថា ត្រូវឈរនៅខាងណាពិតប្រាកដផងនោះ មិនខុសពីពាក្យ « ជួយខ្លួនឯងមិនបានផង ឲ្យគេជួយម្តេចកើត » ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>