Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល ខេមរភូមិន្ទ ប្រគល់តុ១៧០ ជូនដល់សាលា ខណ្ឌពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ៖ ដើម្បីចូលរួម ជួយលើកស្ទួយ ដល់វិស័យអប់រំ នោះ លោកនាយក នៃវិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាល ខេមរភូមិន្ទ បានប្រគល់តុ សម្រាប់សិស្សានុសិស្ស អង្គុយរៀនសូត្រនោះ ចំនួន១៧០តុ ដើម្បីឲ្យសាលា បានចាត់ចែង និងប្រគល់ជូនទៅសាលារៀន ណាដែលខ្វះខាត តុសម្រាប់សិស្សានុសិស្សរៀនសូត្រនោះ។

ពិធីប្រគល់នេះធ្វើឡើងកាលពី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបរិវេណនៃ វិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោមអធិបតីលោក ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ លន់ សុខុន នាយកវិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាលខេមរភូមិន្ទ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌ មួយចំនួនផងដែរ និងលោកនាយ នាយរងបុគ្គលិកមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិង និស្សិតមួយចំនួនផងដែរ។

នៅក្នុងពិធីនេះលោក ឧត្តមសេនីយ៍ឯក លន់ សុខុន បានមានប្រសាសន៍ថា តុទាំងនេះ គឺមិនមែនជាតុដែលខូចខាតទេ គ្រាន់តែមើលទៅរាងចាស់បន្តិច តែវាអាចនៅប្រើបាន ដូច្នេះហើយសូមឲ្យលោកអភិ បាលជួយយក ទៅឧបត្ថម្ភ ដល់សាលារៀនណាដែលកំពុងតែ ខ្វះខាតតុសម្រាប់ឲ្យក្មួយៗ ដែលជាសិស្សានុសិស្ស ងាយស្រួលក្នុងការរៀនសូត្រ បានសមរម្យផងដែរ។

លោកបានបន្តថា តុដែលប្រគល់ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ នាពេលនេះ គឺមានចំនួន១៧០តុ ហើយតុគឺមានតម្លៃ១៤០ដុល្លារ។ លោកសង្ឃឹមថា បន្ទាប់ពីលោកអភិបាលនាំយក ទៅប្រគល់ជូនដល់សាលារៀនហើយនោះ ក្មួយៗដែលជាសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ ជួយថែរក្សាឲ្យបានគង់វង្សយូរអង្វែង។

លោកបានបន្តថា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ គឺពោរពេញទៅដោយចំណេះពិតប្រាកដ ជំនាញច្បាស់លាស់ ហើយមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ធ្វើការដកពិសោធន៍ ហើយនិស្សិត ដែលចូលរៀនគឺទទួលចំណឹងទូលំទូលាយ យល់ដឹងច្បាស់លាស់ពីស្ថានភាពជំងឺនិងវិធីព្យាបាល។ ហើយ ថ្ងៃក្រោយលោកមានគំរោងមួយនិងបើកការ ព្យាបាលដើម្បីបានកម្រៃខ្លះមកទ្រងទ្រង់វិទ្យាស្ថានផងដែរ ពីបុគ្គលិកនៃវិទ្យាស្ថានសុទ្ធ តែអ្នកពោរពេញដោយបទពិសោធន៍ ច្បាស់លាស់ និងយល់ពីស្ថានភាពជំងឺ ។

ជាមួយគ្នានោះដែរលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកនាយកវិទ្យា ស្ថានក៏ដូច ជាបុគ្គលិកមន្ត្រី វិទ្យាស្ថានទាំងអស់ផងដែរ ដែលបានចូលរួមឧបត្ថម្ភ ជាតុប្រមាណជា១៧០ សម្រាប់លោកយក ទៅឧបត្ថម្ភបន្តដល់សាលារៀនណាដែលកំពុងតែខ្វះខាតនោះ ។បន្ទាប់ពីលោកយក ទៅលោកនិងពិនិត្យ មើលចំពោះសាលារៀន ដែលនៅជាយក្រុងបើសាលាណាខ្វះខាតតុ សម្រាប់ក្មួយរៀនសូត្រនោះ លោកយក ទៅប្រគល់ជូនសាលា ដើម្បីឲ្យសិស្សានុសិស្សបានអង្គុយរៀន សូត្រស្រួល។

លោកបានបន្តទៀតថា បើសាលាខណ្ឌមានលទ្ធភាព នោះថ្ងៃក្រោយ សាលាខណ្ឌនិងអញ្ជើញ ក្រុមគ្រូពេទ្យពីវិទ្យស្ថានវិទ្យាសាស្ត្រ ឲ្យទៅព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>