Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ប្រាក់រង្វាន់ ១០០លានរៀល និងបំពាក់មេដាយ កិត្តិយសថ្នាក់មហាសេរីវឌ្ឍន៍ ជូន អ្នកគ្រូ នាង ផល្លា

$
0
0

ភ្នំពេញ ៖ យោងតាមប្រភពមន្រ្តីជាន់ខ្ពស់ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលដឹង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ នេះថា ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសជូនអ្នកគ្រូ នាង ផល្លា ដែលបានខិតខំអប់រំ បង្ហាត់បង្រៀនកុមារគ ថ្លង់ កម្ពុជាអស់រយៈកាលជិត ២០ឆ្នាំ នឹងទទួលបានមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយមហាកិត្តិយស លំដាប់ទី២) ព្រមទាំងផ្តល់នូវរង្វាន់លើកទឹកចិត្តចំនួន ១០០លានរៀល ដែលពិធីប្រគល់នេះ នឹងធ្វើឡើង នៅក្នុងឱកាសមហាសន្និបាតរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលនឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាង មុខនេះ ។

អ្នកវិភាគបានលើកឡើងថា ការផ្តល់នូវគ្រឿងមហាឥស្សរយស និងចំនួនទឹកប្រាក់ខាងលើពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការលើកទឹកចិត្ត ចំពោះអ្នកគ្រូ នាង ផល្លា ហើយក៏ជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ចំពោះគុណបំណាច់របស់អ្នកគ្រូ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសជាការបង្ហាញឲ្យឃើញនូវធនធានមនុស្ស ក៏ដូចជាចក្ខុវិស័យ នៃការរៀបចំឲ្យកាន់តែប្រសើរក្នុងវិស័យអប់រំ នៅប្រទេសកម្ពុជា បើទោះបីជាអ្នកគ្រូមិនត្រូវបានឈ្នះរង្វាន់ ១លាន ដុល្លារពីគ្រូឆ្នើមពិភពលោកដែលបានទៅលើ ជនជាតិអាម៉េរិកាំង ។

អ្នកវិភាគបាននិយាយថា ពានរង្វាន់ធំៗលើពិភពលោក ភាគច្រើនមិនដែលធ្លាក់ទៅលើជនជាតិអាស៊ីទេ ផ្ទុយទៅវិញ ពានរង្វាន់ច្រើនឈ្នះទៅលើប្រទេសមកពីអាម៉េរិក ឬអ៊ឺរ៉ុប ។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និង ប្តេជ្ញាចិត្តដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និងគ ថ្លង់នោះ ទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលនឹងមានអ្នកចូលរួមរាប់រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយដឹងកាន់តែច្បាប់ ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការអភិវឌ្ឍសង្គមជាតិ។

អ្នកគ្រូ ផល្លា បានចាប់ផ្តើមធ្វើការ និងបង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការ សហប្រជា ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩១ ចាប់ផ្តើមធ្វើ ការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា។អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និង បានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូង គេ។ នៅក្នុងអំឡុងពេលនោះប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។

អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏លំបាកបំផុត ព្រោះមិនទាន់ការអប់រំ ដល់ពួកគេ នៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារនេះ»។

ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាយវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។

អ្នកគ្រូ មានគោលដៅក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និងជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែមនេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។

ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មី ចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>