Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក កែវ រ៉េមី និងលោក សយ សុភាព ចូលរួមបុណ្យសព លោក សុខ សេរី

$
0
0

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ នេះ បានអញ្ជើញរួមគ្នាចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក សុខ សេរី អតីតអ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅវត្តឧរាវតី ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក កែវ រ៉េមី បានថ្លែងទៅកាន់ភរិយា ក្រុមគ្រួសារនៃសពលោក សុខ សេរី ដែលបានសម្តែងនូវមរណទុក្ខ និងសោក ស្តាយចំពោះការបាត់បង់លោក សុខ សេរី ដែលធ្លាប់តែជាអ្នកយកព័ត៌មានផ្សព្វផ្សាយឲ្យសាធារណជនបានលឺ និង ឃើញនាពេលកន្លងមក ។

លោក កែវ រ៉េមី បានឲ្យដឹងថា លោកធ្លាប់មានទំនាក់ទំនងដ៏ល្អជាមួយនឹងលោក សុខ សេរី ជាយូរឆ្នាំមកហើយ ហើយ ថា តែងតែជួបគ្នាផ្តល់បទសម្ភាសន៍នាពេលកន្លងទៅ ។ សពលោក សុខ សេរី នឹងត្រូវបូជាតាមប្រពៃណីព្រះពុទ្ធ សាសនា នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានជាច្រើន បាននាំគ្នាអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សុខ សេរី ដែលជាការ បញ្ជាក់ឲ្យឃើញថា លោក សុខ សេរី កាលដែលនៅមានជីវិត លោកពុំដែលមានការថ្នាំងថ្នាក់ ជាមួយអ្នកសារព័ត៌មាន ដទៃទៀតឡើយ ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images