ភ្នំពេញ៖ ល្បែងហ្គេមដែលជា ល្បែងមួយពង្វក់ក្មេងៗ ឲ្យលេងភ្លេចផ្ទះ សម្បែងនិងក្មេង ជាសិស្សានុសិស្ស មួយចំនួនគេចវេសការរៀនសូត្រ ហើយក៏ជាប្រភេទល្បែងស៊ីសង មួយដែរដែលក្មេងទាំងនោះចូល លេងដើម្បីភ្នាល់ ជាមួយហ្គេម យកឈ្នះចាញ់ ដោយសារតែមាន មើលឃើញពីផលលំបាក របស់អណាព្យាបាល ជាច្រើនដែលពួកគាត់ មានក្តីកង្វល់ដោយសារតែកូនៗ ញៀននិងល្បែងហ្គេមនេះ ទើប លោក សេង គន្ធ ប្រធានគណកម្មការ ចម្រុះនិងជាអភិបាលរងខណ្ឌ បានដឹកនាំកម្លាំង ចម្រុះចុះបង្ក្រាប់ទីតាំងលួចលាក់ បើកល្បែងហ្គេមមួយកន្លែង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីមេបញ្ជាការង ប៉េអឹមខណ្ឌរួមនិងមន្ត្រីនគរបាល និងកម្លាំងបញ្ជាការ ឯកភាពខណ្ឌជាច្រើនផងដែរ។
លោក សេង គន្ធ ដែលដឹកនាំកម្លាំងចម្រុះចុះទៅនោះបានឲ្យដឹងថា ដោយមានការឯកភាពពីលោកអភិ បាលខណ្ឌ បានឲ្យបង្កើតជា គណកម្មការចម្រុះចុះទៅបង្ក្រាប់ ទីតាំងហ្គេមខាងលើ ក្នុងនោះគឺលោក បានធ្វើការ ដកហូតទូរហ្គេមបានចំនួន៣ទូរ និងបានហៅក្មេងៗដែលញៀនល្បែងហ្គេមចំនួន៥នាក់មកអប់រំផងដែរ។
លោកបានបន្តថា ល្បែងហ្គេមគឺច្បាប់មិនអនុញាតិឲ្យបើកនោះទេ ប៉ុន្តែជនមួយចំនួននៅតែលួចលាក់ បើក ហើយល្បែង ហ្គេមនេះគឺជាល្បែងមួយដែលធ្វើឲ្យក្មេងញៀនចូលលេងភ្លេចផ្ទះសម្បែងភ្លេច ការរៀនសូត្រ គេចវេសពីសាលាមក សំងំនៅតែក្នុងទីតាំងហ្គេម ដូច្នេះហើយធ្វើឲ្យប៉ះពាល់ដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ជាមួយគ្នានោះលោកក៏សុំអំពាវនាវដល់ អណាព្យាបាលត្រូវតែខិតខំជួយអប់រំកូនចៅ ដើម្បីកុំឲ្យពួកគេងុបងុល និងល្បែងហ្គេមនេះ ព្រោះវាអាច ប៉ះពាល់ដល់អនាគតកុលបុត្រកុលធីតារបស់យើង ចំណែកឯក អាជ្ញាធរវិញចំពោះល្បែងហ្គេម នេះអាជ្ញាធរនិងខិតខំតាមហើយប្រសិនបើមានលួចលាក់បើក គឺនិងចុះបង្ក្រាប មិនឲ្យមាននោះទេ៕