Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តួកគីរិះគន់ យ៉ាងចាស់ដៃ ចំពោះអាម៉េរិក ដែលគ្រោងនឹង បើកកិច្ចពិភាក្សា ជាមួយប្រធានាធិបតី ស៊ីរី

$
0
0

អង់ការ៉ា៖ បើតាមសារព័ត៌មាន រដ្ឋតួកគី Anadolu Agrency បានផ្សាយថា ប្រទេសតួកគី នៅថ្ងៃចន្ទ បានរិះគន់ យ៉ាងចាស់ដៃ ចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់យោបល់ថា ការចរចាអាចនឹងបង្កើត ឡើងជាមួយប្រធានាធិបតីស៊ីរី គឺលោក បាហ្សា អាល់ អាស្សាដ ដើម្បីឲ្យមានជានយោបាយអន្តរកាល នៅក្នុងប្រទេសដែលហែកហួរទៅដោយសង្គ្រាមមួយនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ ដោយបានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី ដែលធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលសារព័ត៌មានបានស្រង់សម្តី របស់លោកដោយបាននិយាយថា «គ្មានអ្វីដែលត្រូវធ្វើឲ្យមានការចរចា ជាមួយលោក អាស្សាដ ហើយក៏គ្មានផលដែលសម្រេចបានពីកិច្ចពិភាក្សាជាមួយរបបស៊ីរីនោះដែរ» ។

ការលើកឡើងរបស់លោក Cavusoglu គឺជាការឆ្លើយតបមួយចំពោះសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ចន ឃឺរី ថាសហរដ្ឋអាម៉េរិក បានស្វែងរកវិធីផ្សេងពីការដាក់សម្ពាធលើលោក អាស្សាដ ទៅជាការព្រមព្រៀងពិភាក្សាគ្នាវិញ។

ពាក់ព័ន្ធនឹងគម្រោងចង់បង្កើតឲ្យមានកិច្ចភាក្សានេះ ត្រូវបានរដ្ឋមន្រ្តីការបរទេសតួកគីរូបនេះនិយាយថា «អ្វីដែល អ្នកនឹងចរចាជាមួយនោះ គឺជារបបដែលបានសម្លាប់មនុស្សអស់ជាង ២០០.០០០នាក់ និងរបបដែលបានប្រើប្រាស់អាវុធ គីមី។

សូមបញ្ជាក់ផងដែរថា ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីលោក ចន ឃឺរី រដ្ឋមន្រ្តីការបរទេសអាម៉េរិក បាននិយាយថា សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតដែលលោកមិនបញ្ចេញឈ្មោះ បានកំពុងស្វែងរកវិធីផ្នែកកាទូតវិញ ដើម្បី បញ្ចប់វិបត្តិនៅក្នុងប្រទេសស៊ីរីដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>