Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកគ្រូ ផល្លា នឹងត្រឡប់ មកដល់កម្ពុជាវិញ នៅព្រឹកស្អែក ជាមួយអារម្មណ៍ សោកស្តាយ

$
0
0

ភ្នំពេញ៖ អ្នកគ្រូ នាង ផល្លា បេក្ខភាពគ្រូឆ្នើមពិភពលោក ១០រូបចុងក្រោយ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃ ស្អែក ជាមួយអារម្មណ៍សោកស្តាយបន្តិចបន្តួច ដែលមិនអាចដណ្តើមបានពានរង្វាន់គ្រូឆ្នើមពិភពលោក តាមទំហំ ទឹកចិត្ត នៃការគាំទ្ររបស់ពលរដ្ឋកម្ពុជា។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥នេះថា តាមការគ្រោងទុកអ្នកគ្រូ នាង ផល្លា នឹងត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោងប្រមាណ ១០ និង១៥នាទីព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីក្រសួងសង្គមកិច្ច ក៏បានឲ្យដឹងផងដែរថា ដំណើរវិលវិញ របស់អ្នកគ្រូ ផល្លា ក៏នឹងមានការអញ្ជើញទទួលដំ ណើរពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមនិងក្រុមយុវជនជាសមា ជិកជាច្រើនរូបផ្សេង ទៀត ដើម្បីបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់អ្នកគ្រូ ផល្លា។

ពីទីក្រុងឌូបៃ អ្នកគ្រូ ផល្លា បានថ្លែងថា អ្នកគ្រូ មានការសោកស្តាយខ្លះដែរ ដែលមិនអាចដណ្តើមយកពានរង្វាន់ គ្រូឆ្នើមពិភពលោកសម្រាប់កម្ពុជា។ អ្នកគ្រូ ក៏បានឲ្យដឹងផងដែរថា មិនត្រឹមតែអ្នកគ្រូទេ ដែលសោកស្តាយ នៅមានអ្នកចូលរួមជាច្រើនផ្សេងទៀត ក៏សម្តែងការសោកស្តាយជាមួយអ្នកគ្រូផងដែរ។ តែទោះជាយ៉ាងណា ការជាប់ជាបេក្ខភាពគ្រូឆ្នើម ១០រូបចុងក្រោយ អ្នកគ្រូ ក៏ បានទទួលមេដាយកិត្តិយសមួយ និង ប័ណ្ណសរសើរមួយសន្លឹកពីកម្មវិធី ហើយអ្នកគ្រូទទួលឱកាសចូលរួមសិក្ខាសា លាអន្តរជាតិពាក់ព័ន្ធការអប់រំជាច្រើនផ្សេងទៀត

ទោះបីមិនបានទទួលជ័យលាភីគ្រូឆ្នើម តែអ្នកគ្រូ ផល្លា បានបញ្ជាក់ថា អ្នកគ្រូនៅតែមានអារម្មណ៍សប្បាយរំភើបរីក រាយ ចំពោះការគាំទ្រ និងផ្តល់កម្លាំងចិត្តយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋខ្មែរ។ អ្នកគ្រូ ផល្លា បានបង្ហាញនូវទឹកចិត្ត មុះមុតប្រកបដោយឆន្ទៈថា អ្នកគ្រូនៅតែបន្តបេសកកម្ម ដែលបានអនុវត្តជាង ២០ឆ្នាំកន្លងមកនេះដដែល ក្នុងការ បណ្តុះបណ្តាលបង្ហាត់បង្រៀនកុមារពិការ និង គ-ថ្លង់ ឲ្យពួកគេទទួលបានចំណេះដឹងដូចកុមារដទៃទៀត។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និងប្តេជ្ញាចិត្ត ដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និង គ ថ្លង់នោះទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលមានអ្នក ចូលរួមរាប់រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយ ដឹងកាន់តែច្បាប់ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការ អភិវឌ្ឍសង្គមជាតិ។

លោក ឯម ច័ន្ទមករា បានថ្លែងថា អ្នកគ្រូ នាង ផល្លា បាននាំនូវកិត្តិយសបន្ថែមទៀតសម្រាប់កម្ពុជា ទៅលើឆាក អន្តរជាតិ និងបានធ្វើឲ្យពិភពលោកបានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាន នៃការអប់រំនៅកម្ពុជា។ លោកបន្តថា អ្នកគ្រូ ផល្លា ជានិមិត្តរូប ដ៏ល្អបំផុតសម្រាប់ការអប់រំដល់កុមារពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការវ័យក្មេងរូបនេះ បានបញ្ជាក់ថា «យើងខ្ញុំសូមសម្តែងការគាំទ្រ និង គោរពដឹងគុណចំពោះអ្នកគ្រូ នាង ផល្លា ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីជាអ្នកគ្រូ ដ៏ល្អសម្រាប់ប្អូនៗពិការ នៅក្នុងអង្គការគ្រួសារថ្មី ជាអង្គការដំបូងបង្អស់ផ្តល់ការអប់រំដល់កុមារពិការ រួមមានកុមារពិការភ្នែក ពិការ គ-ថ្លង់ ។ល។ យើងខ្ញុំពិតជាមានមោទនភាពចំពោះអ្នកគ្រូ នាង ផល្លា ដែលបាននាំនូវកិត្តិយសបន្ថែមទៀតរបស់កម្ពុជា ទៅលើឆាកអន្តរជាតិ និង បានធ្វើឲ្យពិភពលោក បានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាននៃការអប់រំរបស់កម្ពុជា»។

សូមបញ្ជាក់ថា ដើម្បីជាការលើកចិត្ត និង បង្ហាញនូវការគាំទ្រចំពោះអ្នកគ្រូ ផល្លា ដែលបានលះបង់កម្លាំងកាយចិត្ត សម្រាប់កុមារពិការភ្នែក និង គ-ថ្លង់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់មេដាយកិត្តិ យសថ្នាក់មហាសេរីវឌ្ឍន៍ និង ប្រាក់រង្វាន់ ១០០លានរៀល ជូនដល់អ្នកគ្រូ។ ពិធីប្រគល់នេះ នឹងធ្វើក្នុងមហាសន្និ បាទបូកសរុបការងាររបស់ក្រសួងអប់រំ នាពេលឆាប់ៗខាងមុខនេះ៕

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>