Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្លូវជាតិលេខ៧៦ រងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្ត ដឹកទំនិញធំៗ ជាអ្នកបំផ្លាញ

$
0
0

មណ្ឌលគិរី៖ សញ្ញាប្រកាសអាសន្ន របស់ផ្លូវជាតិលេខ៧៦ ពីក្រុងសែនមនោរម្យ ឆ្ពោះទៅកាន់ស្រុកស្នួល ជាង១០០គីឡូម៉ែត្រ អាចឈានទៅរក ការខូចខាត ធ្ងន់ធ្ងរទៅៗតាមអន្លើៗ ពិបាកធ្វើចរាចរណ៍ ថៅកែ រថយន្តធំៗផ្ទុកទំនិញលើសចំណុះ អ្នកមានឥតទ្ធិពល ងារជាឧកញ៉ាៗ ដឹកទំនិញដូចជាឈើ គ្មានការរំខានពី សមត្ថកិច្ចជំនាញ បណ្តាលឲ្យទ្រូងផ្លូវមួយនេះ ទទួលរងនៅការប្រេះធ្លាយ ខ្ទេចខ្ទីបែបនេះ  ។

នេះជាទស្សនៈ របស់មហាជនទូទៅ ព្រមទាំងអ្នកទេសចរណ៍ បាននាំគ្នាសម្តែងនូវការព្រួយបារម្ភ អំពីការ ខូចខាតផ្លូវជាតិមួយនេះ ចេះតែធ្ងន់ធ្ងរទៅៗ កត្តាដែល នាំឲ្យផ្លូវមួយនេះ គ្មានផ្លាកសញ្ញាបានយូរអង្វែង ពោលគឺដោយសារ មកពីរថយន្តម៉ាកយីឌុបធុនធំៗ ដឹកទំនិញលើសចំណុះដោយសេរី ឆ្លងកាត់ចេញ ចូលក្នុង ទឹកដីនៃខេត្តមួយនេះ ពុំមានការរឹតបណ្តឹង ពីសំណាក់មន្ត្រីប៉ូលិស ឬមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបានតឹងរ៉ឹងទាល់តែសោះ ទើបបានជាផ្លូវមួយនេះ រយៈពេលខ្លីសោះ មានការទ្រុឌទ្រោមយ៉ាងហ្នឹង ។ ទំនិញធ្ងន់ៗ ដឹកជញ្ជូនឆ្លងកាត់ផ្លូវនេះសព្វថ្ងៃមានដូចជា ស៊ីម៉ងត៍ ខ្សាច់ ឥដ្ឋ ដែក និងឈើ។ល។

ហើយការធ្វើចរាចរណ៍បាន ដោយគ្មានការរំខានបែបនេះ អាចមានការប្រគល់ ទទួលសំណូកសូកប៉ាន់ ផ្សេងៗ ម្យ៉ងវិញទៀត សព្វថ្ងៃជាពិសេសទំនិញផ្សេងៗ រួមទាំងការដឹកជញ្ជូនឈើ របស់អស់លោកមួយ ចំនួន ដែលមានងារជាឧញ៉ាផងនោះ គេបានដឹកឈើពេញៗរថយន្ត ខ្នាតយក្សធំៗ ដឹកជញ្ជូនចេញពី ចំណុច ដែលគេបានវិនិយោគនៅតំបន់នេះ និងឆ្លងកាត់ផ្លូវជាតិលេខ៧៦ ធ្លុះធ្លាយទ្រូងផ្លូវ សូម្បីតែថ្នាក់ ដឹកនាំខេត្ត ឬមន្ត្រីជំនាញមិនហ៊ានក្អក ជាមួយអ្នកមានប្រាក់ មហាសាលនោះទេ គេពុំដែលបានគិតសម្បត្តិ សាធារណៈរបស់រដ្ឋឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំសាងសង់ផ្លូវ ដើម្បីតម្រូវការជូន ប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏ពួកអ្នកមានទាំងនោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបំពេញ មហិច្ឆតាចិត្តលោភលន់ខ្លួនឯងតែប៉ុណ្ណោះ ។

លោក ម៉ៅ ធនរក្ស័ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នក យកព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរីឲ្យបានដឹងថា ការខូចខាត ផ្លូវជាតិលេខ៧៦នេះ សព្វថ្ងៃពិតជាមាន ពិតប្រាកដមែន បង្កឡើងដោយសាររថយន្តធំៗខ្នាតយក្ស ផ្ទុកទំនិញលើសចំណុះយ៉ាងពិតប្រាកដ ការដឹកជញ្ជូនរបស់ពួកគេ គឺធ្វើឡើងនៅពេលយប់ ម្យ៉ាងវិញទៀតខេត្តមណ្ឌលគិរី គ្មានក្រុមជញ្ជីងចល័ត មកចាប់ផ្តើមយុទ្ធនាការរឹតបណ្តឹង ត្រួតពិនិត្យនៅខេត្តនេះនៅឡើយទេ ។

លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះ ក្រុមការងាររបស់លោក បាននិងកំពុងធ្វើការជួសជុលផ្លូវនេះ ឡើងវិញ នៅចន្លោះស្រុកអូររាំង ស្រុកកែវសីមា មានប្រវែង ជាច្រើនគីឡូម៉ែត្រ ដោយខាងមន្ទីរសាធារណការ ជាអ្នកជួសជុល ។ ដូច្នេះខាងមន្ទីរត្រូវតែមានតួនាទី ជួសជុលនិងថែទាំ ។ល។

លោកប្រធានមន្ទីរ បានធ្វើការសំណូមពរ យ៉ាងទទូចដល់អស់លោក លោកស្រីទាំងអស់ ដែលជាថៅកែ ឧកញ៉ា មានរថយន្តធំៗ ផ្ទុកទំនិញដឹកជញ្ជូនចេញ ចូលខេត្ត នេះ សូមមេត្តាផ្ទុកតាមច្បាប់កំណត់ផង ដើម្បីធានាបាន នូវការយូរអង្វែងនៃអាយុកាលផ្លូវផង ។ ម្យ៉ាងវិញទៀត សូមឲ្យអាណិតស្រឡាញ់ផ្លូវថ្នល់ និងប្រយោជន៍ ក្នុងការចរាចរណ៍ទាំងអស់គ្នា ជាងនេះទៅទៀត សូមជួយគិតថា ទ្រព្យរបស់ជាតិយើង គ្រប់គ្នាស្រឡាញ់ និងជួយថែរក្សា ដូចទ្រព្យសម្បត្តិយើងដែរ  ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>