Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគ្គិសនីកម្ពុជា ចាយជាង ១៦៧លានដុល្លារ កសាងខ្សែបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ ពីបាត់ដំបង ទៅកំពង់ចាម

$
0
0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសបង្ហាញគម្រោង សាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល  ភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប កំពង់ធំ និង ខេត្តកំពង់ចាម ដោយចំណាយថវិកាជាង ១៦៧លាន ដុល្លារអាម៉េរិក។ ការសាងសង់បណ្តាញខ្សែបញ្ជូនអគ្គិសនី មានតង់ស្យុងខ្ពស់នេះ នឹងជួយឲ្យកម្ពុជាធានាបាននូវ និរន្តរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគត សម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គសិនីកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ បានឲ្យ ដឹងថា បណ្តាញខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប កំពង់ធំ និងកំពង់ ចាមនេះ មានប្រវែងប្រមាណ ៣៥០គីឡូម៉ែត្រ មានសមត្ថភាពបញ្ជូនចរន្តបាន ៦០០មេហ្គាវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាននៅព្រឹកថ្ងៃទី១៦  ខែមីនា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ដំណើរសាងសង់បណ្តាញខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់នេះ នឹង ប្រើរយៈពេលសាងសង់ ៣ឆ្នាំ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីមានតង់ស្យុងខ្ពស់ ដែលទទួលបាន ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននេះ នឹងបង្កើតបានជាប្រព័ន្ធបញ្ជូនកងព័ទ្ធជុំវិញបឹងទន្លេសាបមួយឲ្យ កាន់តែមានភាពរឹងមាំ និរន្តភាពខ្ពស់ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគតសម្រាប់បម្រើផលប្រយោជន៍ សេដ្ឋ កិច្ច និង សង្គមវែងឆ្ងាយ។

គម្រោងនេះ ក៏នឹងផ្តល់លទ្ធភាពថ្មីឲ្យអគ្គិសនីកម្ពុជា អាចជួយរុញចរន្តអគ្គិសនីពីបណ្តាញជាតិ ទៅជួយផ្គត់ផ្គង់ ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យផងដែរ។ លើសពីនេះទៀត  ក្នុងក្របខណ្ឌគម្រោងនេះ ក៏នឹងមានការសាង សង់ខ្សែបញ្ជូនជាកងបន្ថែមបង្រ្គប់ប្រព័ន្ធខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលជាកងនៅរាជធានីភ្នំពេញនា ពេលបច្ចុប្បន្ន ដោយខ្សែថ្មីនេះភ្ជាប់ពីអនុស្ថានីយនៅឧត្តុង្គ ឆ្លងកាត់ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម  ទន្លេបាសាក់ ដើម្បីទៅភ្ជាប់ជាមួយអនុស្ថានីយតាខ្មៅ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ ដែលលទ្ធភាព បញ្ជូនអនុភាព ១.០០០មេហ្គាវ៉ាត់លើខ្សែថ្មីនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>