Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនី ជូនកម្មករបានជាង ៣ម៉ឺនបន្ទប់ហើយ

$
0
0

ភ្នំពេញ៖ យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បីឲ្យពួក គេបានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់នោះ គិតត្រឹមយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៥នេះ សម្រេចបានជាង ៣ម៉ឺនបន្ទប់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥នេះ អគ្គិសនីកម្ពុជា បាន បញ្ជាក់ថា យុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០រៀល ជូនអ្នកជួលផ្ទះ និងជួលបន្ទប់ ក្រោមការចែកចាយផ្ទាល់របស់អគ្គិ សនីកម្ពុជា នៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ រហូតមកដល់យប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥នេះ បានភ្ជាប់ចរន្តអគ្គិសនីរួចរាល់បានចំនួន ៣២.២៧៧បន្ទប់ហើយ។

សូមបញ្ជាក់ថា យុទ្ធនាការតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រទៅដល់កន្លែងស្នាក់នៅរបស់អ្នកជួលបន្ទប់ ឬ ជួលផ្ទះ ជាពិសេសកម្មករ កម្មការិនី ដើម្បីឲ្យពួកគេបានប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោង សម្រាប់អ្នកដែលប្រើអស់ក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល បាន ធ្វើឡើងបន្ទាប់ពីការប្រកាសអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ការប្រកាសអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា កម្មករ កម្មការិនី នៅតាម ផ្ទះ និង បន្ទប់ជួល ត្រូវបានចំណាយថ្លៃភ្លើងខ្ពស់ ពោលចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀល ក្នុងមួយ គីឡូវ៉ាត់ម៉ោង ដែលមិនមែនជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល ហើយតម្លៃភ្លើងខ្ពស់នេះទៀតសោត វានឹងមិន អាចធ្វើឲ្យជីវភាពរបស់កម្មករ កម្មការិនី បានប្រសើរនោះឡើយ។

យុទ្ធនាការជួយឲ្យកម្មករ កម្មការិនី បានប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ត្រូវបានគេ  រំពឹងថា នឹងចូលរួមកាត់បន្ថយការចំណាយរបស់កម្មករ កម្មការិនី បានមួយកម្រិតថែមទៀត ដើម្បីសល់ប្រាក់ខែ  បានកាន់តែច្រើនជួយដល់ជីវភាពក្រុមគ្រួសារនៅតាមទីជនបទ ក៏ដូចជាជួយការរស់នៅរបស់កម្មករ កម្មការិនី  បានប្រសើរផងដែរ។

បើយោងតាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រត នៈ យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់អ្នកជួលបន្ទប់ និងជួលផ្ទះនេះ គ្រោងនឹងចំណាយ  ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក។

យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រជូនអ្នកជួលបន្ទប់ និងជួលផ្ទះ ក្នុងជំហានទី២ បាននិងកំពុងធ្វើ ឡើងក្នុងខណ្ឌចំនួន៨ រួមមាន៖ ខណ្ឌសែនសុខ  ព្រែកព្នៅ ពោធិ៍សែនជ័យ ចំការមន ច្បារអំពៅ ជ្រោយចង្វារ  មានជ័យ និង ខណ្ឌឬស្សីកែវ។

លោក កែវ រតនៈ ធ្លាប់បានបញ្ជាក់ថា និយោជិតរបស់អគ្គិសនី ដែលចុះបំពេញការងារតបណ្តាញនេះ មានចំនួន   ២៤០នាក់ ចែកចេញជា ៣០ក្រុម ក្នុងមួយក្រុមមានគ្នា ៨នាក់។ ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជា ចុះទទួល ពាក្យស្នើសុំបន្តចរន្ត និងធ្វើការភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការិនី ដោយថ្ងៃចន្ទ ដល់ថ្ងៃ សៅរ៍ ធ្វើការចាប់ពីម៉ោង ៤៖៣០នាទីល្ងាច  ដល់ម៉ោង ៨៖៣០នាទីយប់។ សម្រាប់ថ្ងៃអាទិត្យ ធ្វើចាប់ពីម៉ោង៨  ព្រឹកដល់ម៉ោង ៥ល្ងាច។

ស្របពេលជាមួយការចុះតបណ្តាញជូនកម្មករ កម្មការិនីជាអ្នកជួលផ្ទះ ឬបន្ទប់នេះ អគ្គិសនីកម្ពុជា ក៏បានបញ្ជូន ក្រុមការងារចុះទៅជួបជាមួយម្ចាស់ផ្ទះ ឬម្ចាស់បន្ទប់ជួលផងដែរ ដើម្បីធ្វើការវាយតម្លៃសំណងថ្លៃខ្សែ និងឧបករ  ណ៍អគ្គិសនី។

អគ្គិសនីកម្ពុជា បានកោតសរសើរ និង ថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជូល  និង បន្ទប់ជួល អាជ្ញាធរមូដ្ឋាន កង កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់កិច្ចសហការការគាំទ្រ ដើម្បីសម្រេចនូវប្រយោជន៍ជូនដល់កម្ម ករ កម្មការិនី។ អគ្គិសនីកម្ពុជា ក៏បានប្តេជ្ញាបន្តការងារយ៉ាងស្រាក់សស្រាំរហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ ទាំងស្រុង៕


Viewing all articles
Browse latest Browse all 8042

Trending Articles