Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NOCC ត្រៀមប្រាក់រង្វាន់ជាង ១ម៉ឺនដុល្លារ សម្រាប់ជើងឯក អុកចត្រង្គអង្គរ សង្ក្រាន្ដឆ្នាំនេះ

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានត្រៀមដំឡើងប្រាក់រង្វាន់ ដើម្បីលើកទឹកចិត្តជូនកីឡាករ ដែលដណ្ដើមជ័យលាភី ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នូវទឹកប្រាក់សរុបជាង ១ម៉ឺនដុល្លារ ក្នុងការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ លើកទី២ ឆ្នាំ២០១៥នេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទ សារព័ត៌មានស្ដីពី «ការប្រកួតអុកចត្រង្គអង្គរ សង្ក្រាន្ដ ឆ្នាំ២០១៥» នៅល្ងាចថ្ងៃទី១៧ មីនានេះថា ឆ្នាំនេះ ដោយទទួលបានការគាំទ្រ ពីសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចុះឈ្មោះដោយសេរី ដើម្បីចូលរួមប្រកួតកីឡាអុកចត្រង្គ នៅក្នុងឱកាស បុណ្យចូលរួមឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ ក៏ដូចជាអបអរសាទរព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដផងដែរ ។

លោកបានបន្ដថា គិតថ្ងៃទី១៧ មីនានេះ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៧០នាក់ហើយ ដែលបានមកចុះឈ្មោះចូលរួម ហើយពួកគាត់មកពី ១៥ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ប៉ុន្ដែចំនួននេះ នៅមិនទាន់គ្រប់តាមការគ្រោងទុកនោះទេ ដូច្នេះហើយលោកអគ្គលេខាធិការ NOCC បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលរស់នៅគ្រប់ខេត្ត-ក្រុង ទោះបីចេះលេងបន្ដិចបន្ដួចក៏ដោយ សូមមេត្តា ចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីទទួលបាន ចំណេះដឹងពិតប្រាកដពី ក្បួនច្បាប់លេងអុក ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ និងលើកស្ទួយកីឡាអុកចត្រង្គខ្មែរ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងស្នើទៅ រាជរដ្ឋាភិបាល ដើម្បីដំឡើងប្រាក់រង្វាន់ សម្រាប់កីឡាករដែល ដណ្ដើមបានជ័យលាភី ដោយតាមគម្រោង យើងនឹងផ្ដល់ប្រាក់រង្វាន់ ចំណាត់ថ្នាក់លេខ១ ទទួលបាន ៥ពាន់ដុល្លារ, លេខ២ ទទួលបាន ៣ពាន់ដុល្លារ, លេខ៣ ទទួលបាន ២ពាន់ដុល្លារ និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារ» ។

ប៉ុន្ដែទោះជាយ៉ាងណាលោក វ៉ាត់ ចំរើន មិនបានជំរុញឲ្យកីឡាករ ដែលចូលរួម មើលឃើញតែជ័យជម្នះ ឬប្រាក់រង្វាន់នោះទេ ដោយលោកបានសង្កត់ធ្ងន់ថា «កីឡាករចូលរួម ត្រូវប្រកួតដោយគោរពតាមក្បួនច្បាប់អុកចត្រង្គខ្មែរ ទោះបីចេះលេងច្រើន ឬតិច ក៏អាចចូលរួមបានដែរ ដើម្បីដកស្រង់បទពិសោធន៍ ប៉ុន្ដែសូម កីឡាករ កុំគិតតែផលប្រយោជន៍ ឬមើលឃើញតែជ័យជំនះ និងលុយពេក ទើបធ្វើឲ្យកីឡាអុកចត្រង្គ មានភាពរីកចម្រើន និងអាចចូលរួមប្រកួតលើឆាក អន្ដរជាតិបាន» ។

ចំពោះលក្ខខណ្ឌប្រកួតលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតនឹងបែងចែកជា ២ដំណាក់កាល ក្នុងដំណាក់កាលទី១ គឺវគ្គជម្រុះនៅរាជធានីភ្នំពេញ ដែលការ ចាប់ឆ្នោតជ្រើសរើសគូប្រកួត នឹងធ្វើនៅថ្ងៃទី២៥ ខែមីនា ខណៈការប្រកួតនឹងធ្វើ នៅថ្ងៃបន្ដបន្ទាប់ គឺចាប់ពីថ្ងៃទី២៦-២៨ ខែមីនាខាងមុខ ហើយជ្រើសរើសរកជើងខ្លាំង ៨នាក់ប៉ុណ្ណោះ ទៅប្រកួតនៅដំណាក់កាលទី២ ។ ដំណាក់កាលទី២ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើឡើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសាខាងមុខ នៅមុខប្រាសាទអង្គរវត្តតែម្ដង ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>