កូណាគ្រី៖ មន្រ្តីមួយរូបបាននិយាយ កាលពីថ្ងៃចន្ទថា ជំងឺអ៊ីបូឡាថ្មីចំនួន ៣២ករណីទៀត ត្រូវបានគេបញ្ជាក់ថា បានផ្ទុះឡើង នៅខេត្ត Forecariah ភាគនិរតីប្រទេស ហ្គីណេ ដែលមានព្រំដែន ជាប់ជាមួយប្រទេស សៀរ៉ាឡេអូន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក អាប់ឌូរ៉ាហាម៉ាន់ បាច់ស៊ីលី មន្រ្តីសម្របសម្រួលប្រឆំាង ជំងឺអ៊ីបូឡាថា មានសេចក្តីរាយការណ៍ជាថ្មីទៀតថា មានអ្នកជំងឺអ៊ីបូឡា ៣នាក់បានស្លាប់ នៅភូមិមួយក្នុងតំបន់ ម៉ាបាឡា ដោយអ្នកស្លាប់ទំាងនោះ គេបានបញ្ចុះ មិនត្រឹមត្រូវឡើយ។
លោក បាច់ស៊ីលី បាននិយាយថា វិទ្យុជាតិបានផ្សាយថា តួលេខប្រជាជនដែលមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ នៅក្នុងខេត្ត គឺកើនឡើងរហូតដល់ទៅ ១.១១៤នាក់។ ជាមួយគ្នានោះដែរ លោកនឹងដឹកនាំក្រុមគ្រូពេទ្យមួយក្រុមទៅតំបន់ ម៉ាបាឡានោះ ។
ពាក់ព័ន្ធនឹងជំងឺដ៏កាចសាហាវនេះ បើតាមស្ថិតិផ្លូវការ បានឲ្យដឹងនៅឲ្យដឹងកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ថា ករណីជំងឺ អ៊ីបូឡាចំនួន ២.៩៥៧ករណី បានកើតឡើងនៅក្នុងប្រទេស ហ្គីណេ ដោយក្នុងនោះបណ្តាលឲ្យមនុស្សចំនួន ១.៨២១ នាក់ស្លាប់៕