Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុនផ្តល់ប្រាក់ ជាង ២០ម៉ឺន ដុល្លាអាម៉េរិក សម្រាប់វិស័យ កសិកម្ម និងអប់រំ

$
0
0

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុប ២៦៦.៨០០ដុល្លារអាម៉េរិក ដល់មន្ទីរកសិកម្ម ខេត្តស្វាយរៀង សាលាគរុកោសល្យ និងវិក្រិតការ និងមន្ទីអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ដើម្បីគាំទ្រវិស័យទាំងនេះ  ឲ្យមាន ភាពកាន់តែប្រសើរឡើង ។

ពិធីចុះហត្ថលេខា លើកិច្ចសន្យា ផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នៅស្ថានទូតជប៉ុន ដោយលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ ប្រទេសជប៉ុន ប្រចាំព្រះ រាជាណាចក្រកម្ពុជា និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក យស សារ៉ាត់ ប្រធាន មន្ទីរអប់រំ ខេត្តស្វាយរៀង និងលោក សៅ ស៊ីថា នាយកសាលាគរុកោសល្យ ខេត្តស្វាយរៀង ។

គម្រោងទាំងបី ដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង២០ម៉ឺនដុល្លារ ដែលបានចុះហត្ថលេខា ដោយតំណាងស្ថា ប័នទាំងបីនេះរួមមាន ៖ ១-គម្រោងសាងសង់មជ្ឈមណ្ឌល សហគមន៍កសិកម្មត្នោត ថវិកា ១០២. ២៤៥ ដុល្លារ អា ម៉េរិក ២ គម្រោងសាងសង់អគារពិសោធន៍ នៅក្នុងគរុកោសល្យ និងវិក្រិតការ ខេត្តស្វាយរៀង ថវិកាចំនួន ៨៧.៩៤៩  ដុល្លារអាម៉េរិក និងទី៣ គម្រោងសាងសង់អគារមួយខ្នង នៅសាលាបឋមសិក្សាព្រៃម្នាស់ ថវិកា ៧៦.៦០៦ ដុល្លារ អាម៉េរិក ។

លោក គូម៉ាម៉ារូ យូជិ បានសម្តែងសោមនស្សរីករាយផងដែរ តំណាងឲ្យរដ្ឋាភិបាលជប៉ុន ហើយលោកសង្ឃឹមថាគម្រោងនេះនឹងអាចជួយកែលម្អ និងវិស័យកសិកម្ម និងអប់រំ នៅក្នុងខេត្តស្វាយរៀង ហើយទាំងនេះ គឺជាគន្លឹះមួយ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគតហើយលោកសង្ឃឹមថា គម្រោងទាំងនេះ នឹងជួយពង្រឹងបន្តទៀតនូវ ទំនាក់ទំនង ដែលមានស្រាប់ រវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ។

តំណាងស្ថាប័នទាំងបី ដែលបានចុះហត្ថលេខា ទទួលបា្រក់នៅថ្ងៃនេះ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរ ដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយនេះ និងជំនួយផ្សេងៗទៀត ក្នុងការ អភិវឌ្ឍន៍គម្រោងទ្រង់ទ្រាយតូចដល់កម្ពុជា ដែលគម្រោងទាំងនេះ បានចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ  បង្កើន ការងារដល់ប្រជាជន និងលើកកម្ពស់កំណើនសេដ្ឋកិច្ច នៅតំបន់ជនបទ និងប្រទេសម្ពុជាផងដែរ ។

សូមបញ្ចាក់ថា ចាប់ពីឆ្នាំ ១៩៩១ មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥២,៨ លានដុល្លារហើយ ដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>