ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងធ្វើដំណើរ ទៅបំពេញទស្សន កិច្ចនៅប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៥ នេះបើតាមការឲ្យដឹង ពីលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស។
លោក ឡុង វិសាលោ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា រវាងលោកឧបនា យករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក Ebrahim Rahimpour អនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នាទីស្តីក្រសួងថា “នឹងមានដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម ឧបនា យករដ្ឋមន្រ្តី ទីកាន់អ៊ីរ៉ង់ ។ ក្នុងនោះយើងបានត្រៀមឯកសារ១ ដើម្បីចុះហត្ថលេខា ដែលជាកិច្ចព្រមព្រៀង ការពារ និងជំរុញវិនិយោគ រវាងប្រទេសទាំងពីរ”។ ប៉ុន្តែលោក ឡុង វិសាលោ មិនបានបញ្ជាក់ ពីពេលវេលាថ្ងៃណាច្បាស់ លាស់នៅឡើយទេ ។
លោកបន្តថា អ៊ីរ៉ង់ ជាប្រទេសមួយ ដែលសម្បូរប្រេង និងហ្គាស ដោយក្នុងមួយថ្ងៃៗ អ៊ីរ៉ង់ ដឹកប្រេងចេញជាង ១លាន បារ៉ែ ។
ដោយឡែកទាក់ទងនឹងផ្នែកអប់រំវិញ លោក ឡុង វិសាលោ បានឲ្យដឹងថា ក្នុងឆ្នាំនេះ អ៊ីរ៉ងនឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន ២រូប ដែលអាចឲ្យទៅសិក្សាលើផ្នែកប្រេងកាត ៕