Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស សុខា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងចែកមូលនិធិ «ឯកឧត្តម ស ខេង»

$
0
0

ព្រៃវែង ៖ លោក ស សុខា ប្រធានសហព័ន្ធ សហភាពខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងបាននាំ យក មូលនិធិ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារ ចុះជួយខេត្តព្រៃវែង ស្ថិតនៅតាមបណ្តាឃុំ របស់ស្រុកបាភ្នំ ជូនចំពោះប្រជាពលរដ្ឋ ដែលមាន បញ្ហានៅក្នុងគ្រួសារ ដូចជាស្រ្តីសំរាលកូន ចាស់ជរា និងមានសមាជិក ទទួលមរណភាព ជាដើម ។

ឆ្លៀតក្នុងឱកាសនោះ លោក ស សុខា ដែលជាតំណាងរាស្រ្តវ័យក្មេង ប្រចាំមណ្ឌលព្រៃវែង បានជម្រាបបងប្អូន ប្រជាពលរដ្ឋ ថ្វីដ្បិតតែថវិកានេះ មាន ចំនួនតិចតួច ក៏ពិតមែន ប៉ុន្តែជាសន្តានចិត្តដ៏ល្អ សប្បុរសរបស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ និងជនរួម ជាតិទាំងអស់ ។

លោក ស សុខា ក៏បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋ រួសរាន់ទំនាក់ទំនង ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីចុះសំបុត្រ កំណើតឲ្យទារក ក៏ដូចជា ចុះឈ្មោះទារក ក្នុងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារកុំបីអាក់ខាន។

មុននឹងបញ្ចប់ លោកតំណាងរាស្រ្តវ័យក្មេងរូបនេះ ក៏បានពាំនាំប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងផ្ញើសេចក្តី នឹក រលឹកពីសំណាក់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ទាំងអស់ដល់ប្រជាពលរដ្ឋក្នុងបាភ្នំតែម្តង។

យោងតាមក្រុមការងារ ដែលអមដំណើរ ជាមួយ លោក ស សុខា បានឲ្យដឹងថា សម្រាប់ថវិកា ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ ទាំងនោះ រួមមាន ឃុំបឹងព្រះ មានចំនួន១៧៧គ្រួសារ ឃុំស្តៅកោង មានចំនួន១១៨គ្រួសារ  ឃុំស្ពឺ«ខ» មាន ចំនួន៤៨គ្រួសារ ឃុំឆាយ មានចំនួន៥៨គ្រួសារ ។ ដោយឡែក នៅថ្ងៃរសៀល ថ្ងៃដដែលនេះ ក្រុមការងារ បានបន្តយកទៅប្រាក់មូលនិធិ ទាំងនេះ យកទៅចែកជូន ដល់ប្រជាពលរដ្ឋ នៅឃុំជើងភ្នំចំនួន១០៨គ្រួសារ ឃុំរោងដំរី ចំនួន១៨៥គ្រួសារ ឃុំស្ពឺ«ក» ចំនួន៨៩ គ្រួសារ ដូច្នេះសរុបទាំងព្រឹក និងថ្ងៃរសៀល មានចំនួន ៧ឃុំ សរុប៧៨៣គ្រួសារ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>