Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បើកម៉ូតូ ប្រជែង រថយន្តកាមរី ត្រូវបាន រថយន្តតួរីសកៀរ ដួលបោកក្បាល ស្លាប់ម្នាក់ និងម្នាក់ទៀត បាក់ជើងធ្ងន់

$
0
0

បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ ២នាក់ បានជិះម៉ូតូម៉ាកសង់សេរីចាស់ បើកឡើងប្រជែងរថយន្ត មួយគ្រឿង មិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿង ទៀតកៀរ ដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់បាក់ជើងម្ខាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ នៅវេលាម៉ោង៤និង៣៧នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ តាមបណ្តាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភព បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូសង់សេរីចាស់ ពណ៌ស គ្មានស្លាកលេខ បានបើកបរពីលិចទៅកើត លុះដល់ចំណុង កើតហេតុ ស្រាប់តែម៉ូតូរងគ្រោះ បានឡើងប្រជែងរថយន្តកាមរី មិនទាន់បានប៉ុន្មានផង ក៏មានរថយន្តតួរីស ពណ៌ខ្មៅ លាយពណ៌ប្រផេះ បើកពីក្រោយម៉ូតូរងគ្រោះ ស្រាប់តែម៉ូតូរងគ្រោះ មិនព្រមចូលអែបស្តាំដៃវិញ ភ្លាមនោះ រថយន្តបង្កបានឡើងប្រជែងខាងស្តាំដៃ ទើបបណ្តាល ឲ្យរថយន្តកៀរ បុកពីក្រោយដួលម៉ូតូ បោកក្បាលស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ជើងខាងស្តាំ ។ រីឯរថយន្តតួរីស ក៏បន្ថែមល្បឿនរត់គេចតែម្តង ក្រោយតែដឹងថា រថយន្តពណ៌ខ្មៅ លាយពណ៌ប្រផេះ អត់ចាំស្លាកលេខ ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍វាស់វែង និងកំណត់មុខសញ្ញារថយន្តបង្ក និងបានបញ្ជូនជនរងគ្រោះម្នាក់ យកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរី រីឯសពជនរងគ្រោះខាងលើ សមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាម ប្រពៃណីខ្មែរ។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត បានប្រមូលវត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការ ស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>