កំពត ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ក្នុងសាលប្រជុំរបស់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពត បានរៀបចំធ្វើការផ្សព្វផ្សាយ និងរំលឹកនីតិវិធីច្បាប់ ពីលោកព្រះរាជអាជ្ញា ឯក ឆេងហួត ទៅដល់បណ្តាអធិការ អធិការ រង ទទួលផែនព្រហ្មទណ្ឌ និងទទួលផែនសណ្តាប់ធ្នាប់ ទាំង៨ស្រុក ក្រុង នៃខេត្តកំពត ដោយមានការចូលរួម ផ្តល់ យោបល់ ពីលោកព្រះរាជអាជ្ញារង ខាន់ សុផល ផងដែរ ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានផ្តល់អនុសាសន៍ ចង្អុលបង្ហាញ និងរំលឹកអំពី នីតិ វិធីច្បាប់មួយចំនួន ដែលពាក់ព័ន្ធ ដើម្បីឲ្យបណ្តាអធិការ អធិការរងទទួលផែនខាងលើ ដែលបានដាក់សម្បទា ជានគរ បាលយុត្តិធម៌នោះ សម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ ក្នុងការប្រើប្រាស់នីតិវិធីច្បាប់ ហើយលោកព្រះរាជអាជ្ញា ជំរុញឲ្យបណ្តាអធិការ អធិការរងខាងលើ ធ្វើយ៉ាងណាធ្វើខ្លួនឲ្យល្អ អនុវត្តនូវនីតិវិធី ដែលច្បាប់បានដាក់ចេញ។
លោកព្រះរាជអាជ្ញា បានបញ្ជាក់នីតិវិធីបន្ថែមទៅលើ ប្រភេទនៃទោស គឺបើតាមច្បាប់ចាស់ មានមូលទោស និងអនុ ទោស គេហៅថា ទោសបន្ថែម ។ ដោយឡែក នីតិវិធីមួយទៀត រាល់បទល្មើសជាក់ស្តែង លោកអធិការ រាយការណ៍ ទៅស្នងការ ឬកណ្តាលយុត្តិធម៌ ក៏ហើយចុះ ប៉ុន្តែត្រូវតែរាយការណ៍មកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បើមិនដូច្នោះ និងទទួលទណ្ឌកម្មមិនខាន ព្រោះវាខុសនឹងច្បាប់ ។ បើយើងយល់ឃើញថា សំណុំរឿងបានលក្ខណៈប្រទាញប្រទង់ យើងត្រូវធ្វើសំណុំរឿង ស៊ើបអង្កេតបឋមវិញ ៕