Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ៖ កឹម សុខា ភ្លេច ព្រះរាជបណ្តាំ ព្រះអង្គម្ចាស់ សិរីមតៈ ត្រូវអាម៉េរិក ធ្វើឲ្យក្អួតឈាម

$
0
0

ភ្នំពេញ៖ ប្រវត្តិសាស្ត្ររបស់ខ្មែរតាំងពីបុព្វកាលស្ទើរតែគ្រប់សម័យ និងគ្រប់ពេលវេលា នៃជម្លោះ ស្ទើរតែគ្រប់អ្នក ដឹកនាំក្នុងសម័យកាលនីមួយៗនោះ មិនដែលបានបញ្ចប់ជម្លោះដោយការជជែកចរចារវាងខ្មែរ និង ខ្មែរគ្នាឯង នោះ ឡើយ ពួកគេតែងតែទុកចិត្ត និង ជឿជាក់លើបណ្តាប្រទេសជិតខាងរបស់ខ្លួន ដើម្បីវាយផ្តួលរំលំគូជម្លោះខ្មែរគ្នា ឯង។ ទីបំផុត នៃជម្លោះ ខ្មែរតែងខាតបង់ និងបោះផលប្រយោជន៍ឲ្យប្រទេសជិតខាងជាបង្អែករបស់ខ្លួនជានិច្ច ជា តឹកតាងទឹកដីមហានគររបស់ខ្មែរ ដ៏ល្វឹងល្វើយ ត្រូវបានរួមតូចជាបន្តបន្ទាប់។

ទោះបីខ្មែរបានបន្សល់ប្រវត្តិសាស្រ្ត ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្តី តែអ្នកនយោបាយខ្មែរនាប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះ នៅតែបណ្តោយខ្លួន និងប្រកាន់យកទស្សនៈបរទេសនិយម យកធ្វើជាបង្អែក ដើម្បីបម្រើ និងសម្រេច នូវមហិច្ឆតានយោបាយរបស់ខ្លួនដដែល។ ជាលទ្ធផលរបស់អ្នកនិយមបរទេសនេះ ពួកគេ ក៏មិនខុសពីបណ្តាអ្នក ដឹកនាំខ្មែរនាសម័យដើមនោះដែរ ត្រូវបរទេសធ្វើឲ្យប្រទេសជាតិអន្តរាយ ឈឺចិត្តរហូតបង់ជីវិត និង ត្រូវរត់ចោល ស្រុកក៏មាន។

ទឡ្ហីកម្មប្រវត្តិសាស្រ្ត ដ៏ជាក់ច្បាស់មិនទាន់រលុបបាត់នៅឡើយ គឺវិបត្តិ នៃជម្លោះផ្ទៃក្នុងរបស់ខ្មែរក្នុងទសវត្សរ៍ឆ្នាំ ៧០ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និង លោកសេនាប្រមុខ លន់ នល់ ដែលសុទ្ធតែជាអ្នកអាម៉េរិកនិយម ទីបំផុត ត្រូវអាម៉េរិក បោះបង់កណ្តាលភ្នក់ភ្លើងសង្រ្គាមបន្សល់ការឈឺចាប់មិនអាចគណនា។ អនុប្រធានគណបក្សសង្រ្គោះ ជាតិ លោក កឹម សុខា ដែលជាអ្នកអាម៉េរិកនិយម ក៏បានប្រកាសបង្ហាញការខកចិត្តរបស់ខ្លួនផងដែរ ជាមួយសម្ព័ន្ធ មិត្តអាម៉េរិក មិនព្រមជួយខ្លួនក្នុងយុទ្ធនាការតវ៉ាទាម ទារផ្លាស់ប្តូររាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន កើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅនេះ។

លោក កឹម សុខា គឺជាអ្នកនយោបាយមួយរូប ដែលបានប្រកាសបង្ហាញការខកចិត្តជាមួយមហាអំណាចអាម៉េរិក បន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ។ ការខកចិត្តមិនកើតមានឡើយ ប្រសិនបើលោក កឹម សុខា មិនភ្លេចព្រះ រាជបណ្តាំ ព្រះអង្គម្ចាស់ សិរតីមតៈ «ខ្ញុំមានកំហុស តែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិអា ម៉េរិក»។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ជាអ្នកនយោបាយជាន់ខ្ពស់មួយរូប នៃ របបសាធារណរដ្ឋខ្មែរ ដែលមានសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធជាមួយអាម៉េរិក បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០។

ទោះបីរបបសាធារណរដ្ឋខ្មែរ បានបង្ហាញការគាំទ្រក្លាងក្លាដល់របបនយោបាយរបស់អាម៉េរិក នៅតំបន់អាស៊ីយ៉ាង ណាក្តី តែទីបំផុតមហាអំណាចអាម៉េរិក នៅតែដាច់ចិត្តបោះបង់ចោលរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ ឲ្យរលាយរលត់ក្នុងកណ្តាប់ដៃកងទ័ពបដិវត្តន៍របស់ខ្មែរក្រហមដដែល។

យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា «សង្គ្រាមអាម៉េរិក នៅកម្ពុជា លន់ នល់ និង ខ្មែរ ក្រហម ១៩៧០-១៩៧៥» និពន្ធដោយ នួន សុធិមន្ដ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧០ ពោលមុន ពេលទ័ពខ្មែរក្រហមវាយដណ្តើមគ្រប់គ្រងរាជធានីភ្នំពេញ តែ៥ថ្ងៃនោះ វាជាពេលវេលាមួយ ដែលកងទ័ពរបស់សា ធារណរដ្ឋខ្មែរ កំពុងជាប់ដៃប្រយុទ្ធខ្លាំងក្លាជាមួយកងទ័ពរបស់ខ្មែរក្រហម ដើម្បីការពាររដ្ឋធានីភ្នំពេញ។ អំឡុង នៃ ការប្រយុទ្ធនេះ របបសាធារណរដ្ឋខ្មែរ ពិតជាត្រូវការជំនួយជាចាំបាច់បំផុតពីសម្ព័ន្ធមិត្តអាម៉េរិក ដើម្បីស្រោចស្រង់ ជីវិតរដ្ឋាភិបាលរបស់ខ្លួន តែផ្ទុយទៅវិញ សារដែលរដ្ឋាភិបាលសាធារណរដ្ឋទទួលបានពី ឯកអគ្គរដ្ឋទូតសហរដ្ឋអា ម៉េរិក ប្រចាំនៅភ្នំពេញ លោក ហ្សន កាន់ធីឌីន នោះ គឺមិនមែនជាជំនួយស្រោចស្រង់ អ្វីទាំងអស់ តែជំនួសដោយ ការអញ្ជើញមន្រ្តីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ឲ្យរត់ឡើងយន្តហោះបោះបង់ការប្រយុទ្ធ រត់ទៅជ្រកកោនលើទឹកអា ម៉េរិកទៅវិញ។

សារលិខិតចុងក្រោយពីសម្ព័ន្ធមិត្ត ដែលខ្លួនធ្លាប់ផ្ញើវាសនាដ៏មុតមាំបំផុតនេះ បានធ្វើឲ្យមេដឹកនាំជាន់ខ្ពស់របបសា ធារណរដ្ឋខ្មែរ ព្រះអង្គម្ចាស់ សិរីមតៈ ឈឺចិត្តស្អិតទ្រូងមិនតិចនោះឡើយ ហើយព្រះអង្គបានបញ្ជាក់ថា វាជាកំហុស មួយ ដែលព្រះអង្គជាលើអាម៉េរិក។ ព្រះអង្គម្ចាស់ សិរីមតៈ បានបដិសេធការអញ្ជើញ ហើយបានផ្ញើព្រះរាជសារតប លោក ហ្សន កាន់ធីឌីន វិញថា «ជូនចំពោះឯកឧត្ដម និង មិត្ដភក្ដិជាទីស្រឡាញ់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងស្មោះ ស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញនាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែល ពោរពេញដោយសេរីភាព។ ប៉ុន្ដែ គួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែប នេះទេ។ សម្រាប់រូបឯកឧត្ដម និង ជាពិសេសប្រទេសមហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដម បានបដិសេធមិន ផ្ដល់ការគាំពារដល់ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេស របស់ឯកឧត្ដម រស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដម ត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុស តែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិអាម៉ែរិក»។

របបសាធារណរដ្ឋខ្មែរ ដែលកើតឡើងដោយកណ្តាប់អាម៉េរិក ទីបំផុតត្រូវបានបញ្ចប់ទៅវិញ ក្រោមកណ្តាប់ដៃរបស់ អាម៉េរិកផងដែរ បន្ទាប់ពីមានអាយុកាលប្រមាណជា ៥ឆ្នាំនោះ។

សម្រាប់លោក កឹម សុខា ជាអ្នកនយោបាយក្នុងយុគសម័យថ្មីនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកនយោបាយអាម៉េរិក និមយដ៏ខ្លាំងក្លាម្នាក់ផងដែរ។ ចំណងទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយអាម៉េរិក មិនមែនទើបកើតមាននា ពេលបច្ចុប្បន្ននេះឡើយ ពោលគឺកើតមានតាំងពីរូបលោកចាប់ផ្តើមបង្កើតអង្គការសិទ្ធិមនុស្សនាឆ្នាំ២០០២ មក ម្ល៉េះ ដែលអង្គការមួយនេះ ទទួលបានជំនួយទ្រទ្រង់បំផុតពីសហរដ្ឋអាម៉េរិក។

ក្នុងជំនួបជាមួយសកម្មជនគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ លោក កឹម សុខា បានប្រកាសបង្ហាញពីសម្ព័ន្ធភាពរវាងរូបលោក ជាមួយអាម៉េរិក ហើយក៏ជាថ្ងៃ ដែលលោកប្រកាសការ ខកចិត្តជាមួយអាម៉េរិកផងដែរ។  

លោកបានប្រកាសប្រាប់សកម្មជនរបស់ខ្លួនលើទឹកដីអាម៉េរិកថា ក្នុងអំឡុងពេលរូបលោកធ្វើយុទ្ធនាការតវ៉ាទាម ទារផ្លាស់ប្តូររាជរដ្ឋាភិបាលកម្ពុជា នាអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ អាម៉េរិក មិនបានគាំទ្រពេញទំ ហឹងឡើយ ពោលតែងហាមឃាត់ការដង្ហែក្បួនតាមដងផ្លូវ និង ឲ្យចូលតុអង្គុយចរចា។

លោក កឹម សុខា បានបញ្ជាក់ប្រាប់សកម្មជនរបស់ខ្លួនថា «បើយើងខ្ញុំសម្រេចចិត្តធ្វើការតស៊ូតទៅទៀត ខ្មែរហូរ ឈាមកាន់តែច្រើនទៅទៀត ហើយយើងអត់ទាន់មានបង្អែកអីច្បាស់លាស់ទេ។ សូម្បីតែរដ្ឋាភិបាលអាម៉េរិក នៅ ពេលយើងធ្វើបាតុកម្មថ្ងៃណា ក៏សូមឲ្យពួកយើងខ្ញុំ កុំដើរតាមផ្លូវអីចឹងទៀត ក្រែងលោមានអំពើហិង្សា ចង់តែឲ្យយើងខ្ញុំចូលទៅជជែកគ្នាទេ។ យើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្លះ ដែលមិនយល់ការពិត។ យើងដឹងអ្វីដែលយើងធ្វើបាន និងអ្វីដែលយើងធ្វើមិនបាន។ បើសិនពួកយើងខ្ញុំ ធ្វើបន្តតទៅទៀត នោះខ្មែរនឹងហូរឈាម ហើយគ្មាននរ ណា មកជួយស្រោចស្រង់យើងទេ។ ខ្មែរហូរឈាមប៉ុន្មានដងហើយ? គ្មាននរណា មកជួយស្រោចស្រង់យើងទៀតទេ។ បងប្អូនខ្មែរយើងហូរឈាមប៉ុន្មានដងហើយ? ហើយគេទៅជួយ ជួយបានអី? ជួយគ្រាន់តែលើកដៃយើងឲ្យក្រោកឈរវិញនឹង!។ ប្រទេសមហាអំណាច គេគិតផលប្រយោជន៍គេធំជាងប្រយោជន៍យើង។ គេប្រើពាក្យប្រជា ធិបតេយ្យ សិទ្ធិមនុស្សមែន តែបើប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស កន្លែងនឹង បានប្រយោជន៍របស់គេ គឺគេលូកដៃខ្លាំងតែម្តង។ តែបើប្រជាធិបតេយ្យ កន្លែងនឹង សិទ្ធិមនុស្ស កន្លែងនឹង មិនបានប្រយោជន៍ដល់គេទេ គឺគេគ្រាន់តែនិយាយដែរ ថ្លែងការណ៍ដែរ គេធ្វើការគាបសង្កត់ដែរ ប៉ុន្តែមិនដល់កម្រិតទេ»។

លោក កឹម សុខា ក៏បានប្រកាសបង្ហាញមហិច្ឆតាធ្វើការផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្នផងដែរ តែមិនអាចធ្វើទៅរួច ព្រោះតែគ្មានបង្អែកច្បាស់លាស់។ នេះជាការប្រកាសបង្ហាញនូវមហិច្ឆតានយោបាយ ដ៏គ្រោះ ថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរ វាជាសំណាងណាស់ ដែលអាម៉េរិក មិនលូកដៃជ្រៅក្នុងរឿងផ្ទៃក្នុងរបស់ខ្មែរ និង មិនសម្រេចចិត្តគាំទ្រគណបក្សប្រឆាំង ដូចគាំទ្រមេដឹកនាំរបបសាធារណរដ្ឋខ្មែរកាលពីទសវត្សរ៍ឆ្នាំ៧០ បើមិនដូ ច្នោះ ខ្មែរអាចនឹងធ្លាក់ចូលវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាប្រក្រតីភាព នៃឆាកនយោបាយរបស់កម្ពុជា បាននិងវិលត្រឡប់មករកប្រក្រតីភាពវិញ និង កំពុងធ្វើដំណើរលើផ្លូវមួយល្អប្រសើរ ដែលគណបក្សនយោបាយទាំងពីរបង្កើតឲ្យវប្បធម៌សន្ទនា ដែលជាការសន្ទ នារវាងខ្មែរ និង ខ្មែរ គ្នាឯង។ គេរំពឹងថា លោក កឹម សុខា និងបក្សប្រឆាំងរបស់លោក នឹងពិចារណាឡើងវិញ លើនយោបាយបរទេសនិយម ជាពិសេសសហរដ្ឋម៉េរិក ដែលរូបលោកធ្លាប់មានទំនាក់ទំនង និងបានចាត់ទុកថា ជាបង្អែកដ៏រឹងមាំតាំងពីដើមរៀងមកនោះ។

ការធ្វើនយោបាយ ដោយផ្តេកផ្តួលលើបរទេសទាំងស្រុងវាមិនប្រាកដថា ជួយឲ្យទទួលបានជោគជ័យទាំងស្រុង នោះឡើយ ផ្ទុយទៅវិញវាអាចនាំមកនូវគ្រោះមហន្តរាយធ្ងន់ធ្ងរសម្រាប់ប្រជាជន និងប្រទេសជាតិ ដូចលោកអនុប្រ ធានគណបក្សប្រឆាំង បានបញ្ជាក់ខាងដើមស្រាប់ហើយថា ប្រទេសមហាអំណាចគេមើល ឃើញប្រយោជន៍គេធំ ជាងប្រយោជន៍យើង បើគ្មានប្រយោជន៍ គឺគេមិនធ្វើនោះឡើយ។ វាគួរតែដល់ពេល ដែលភ្ញាក់រលឹកហើយសម្រាប់ លោក កឹម សុខា ប្រសិនបើនៅតែចិញ្ចឹមចិត្តអាម៉េរិកនិយម សុំកុំភ្លេចបណ្តាំទឹកភ្នែករបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ។

សរុបជារួមមកស្លាកស្នាមប្រវត្តិសាស្រ្តតាំងពីរយុគសម័យដើម និងប្រវត្តិសាស្រ្តនាថ្មីៗនេះ វាសុទ្ធតែជាមេរៀនគ្រប់ គ្រាន់សម្រាប់អ្នកនយោបាយគ្រប់និន្នាការយកមកសិក្សា ធ្វើជាពិសោធន៍ និងធ្វើជាម៉ែត្រក្រិតក្នុងការធ្វើនយោបាយ និងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ជាពិសេសមុននឹងធ្វើការសម្រេចចិត្តស្វែងរកអន្តរាគមន៍ណាមួយបរ ទេស។ ការពឹងផ្អែកបរទេសមិនសុទ្ធតែអាក្រក់ និងខ្មៅងងឹតនោះទេ តែត្រូវប្រាកដថា ការពឹងផ្អែកនោះ សម្រាប់ ប្រយោជន៍ជាតិ ហើយចៀសវាងឲ្យបានការពឹងផ្អែកលើបរទេស ដើម្បីប្រយោជន៍របស់មនុស្សមួយក្រុម ហើយធ្វើ ឲ្យបាត់បង់ប្រយោជន៍ជាតិទាំងមូលនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>