Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនខ្លួន ជនសង្ស័យ ៥នាក់ ទៅស្នងការខេត្ត ពីបទលួច មានស្ថាន ទម្ងន់ទោស

$
0
0

បាត់ដំបង៖ កម្លាំងនគរបាលស្រុកកំរៀង បានចាប់បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ពីបទលួចមានស្ថាន ទម្ងន់ទោស បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពនាំគ្នា បុកទម្លាយទ្វារផ្ទះជនរងគ្រោះ ភ្ជង់យកលុយអស់មួយចំនួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងកន្លងទៅ។

លោក ស្រី វុឌ្ឍី អធិការរងនគរបាលស្រុកកំរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានជនសង្ស័យ ចំនួន៥នាក់ ប្រដាប់ដោយអាវុធ ដាវ កាំបិត បាននាំគ្នាធ្វើសកម្មភាព សម្រុកទម្លុះទ្វារទាំងមុខ និងខាងក្រោយ ពេលបានហើយ ពួកគេបានយកដាវ កាំបិតភ្ជង់ម្ចាស់ផ្ទះ យកលុយពីក្នុងកែបម៉ូតូ អស់ចំនួន១៧.០០០បាត និងប្រាក់ដុល្លារ ៥០០ដុល្លារ បន្ទាប់ពីយកហើយ បាននាំគ្នារត់គេចខ្លួនបាត់។

បន្ទាប់កើតហេតុហើយ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បន្ទាប់បានទទួលពាក្យ បណ្តឹង ហើយសមត្ថកិច្ចនគរបាលស្រុក បានធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាបាន ព្រមទាំងឃាត់ខ្លួនបានជាបន្តបន្ទាប់ នាំយកមកសាកសួរ។ ជនសង្ស័យទាំង៥នាក់មាន៖ ទី១ ឈ្មោះ យ៉ា ជាង ភេទប្រុស អាយុ២៨ឆ្នាំ ទី២ ឈ្មោះ ឃុន ឌី ភេទប្រុស អាយុ២៧ឆ្នាំ ទី៣ ឈ្មោះ ជា ចាន់កូ ភេទប្រុស អាយុ៤៣ឆ្នាំ ទី៤ ឈ្មោះ សេង ប៊ុថៃ ភេទប្រុស អាយុ ២៩ឆ្នាំ និងទី៥ ឈ្មោះ ទាវ ផល្លី ហៅ ប៊ិប ភេទប្រុស អាយុ៣២ឆ្នាំ ទាំង៥នាក់នេះ រស់នៅក្នុងឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ ឈុន ហ៊ាង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យទាំងអស់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបាននាំគ្នា ធ្វើសកម្មភាពយកអាវុធ ភ្ជង់ម្ចាស់ផ្ទះ យកទ្រព្យសម្បត្តិលុយកាក់ បានមួយចំនួន ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>