ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្រ្តី បាន ឆ្លើយតបទៅ នឹង សេចក្តីថ្លែងការណ៍ របស់គណបក្ស សង្គ្រោះជាតិ ស្តីអំពី «ចលនាកម្លាំង មហាជន ទទួលបរាជ័យ និងខុសច្បាប់» ជាអ្វីដែលលោក លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានលើកឡើងនូវការនិយាយរបស់ខ្លួន ចង់ឲ្យមានការផ្លាស់ប្តូរ។
តាមរយះការការបង្ហោះ នៅលើបណ្តាញទំនាក់ទំនង Facebook នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះ « ដូរៗៗៗ ជាឧទានស័ព្ទ និងប្រើកម្លាំង មហាហាជន ជាចលនាផ្លាស់ប្តូរ បន្ទាប់ពីលទ្ធផល នៃការបោះឆ្នោត គឺជាសកម្មភាព មិនស្ថិតនៅក្នុង របបលទ្ធិប្រជាធិបតេយ្យ និងខុសច្បាប់ រីឯឆន្ទៈមហាជន ដែលកើតចេញពីលទ្ធផល នៃការបោះឆ្នោត គឺត្រូវតែគោរពនិងការពារ» ឧទានស័ព្ទ និងចលនាកម្លាំងមហាជននេះ ប្រជាពលរដ្ឋខ្មែរមន្រ្តី កាទូតប្រចាំនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានឭបានឃើញ គឺជាព្រឹត្តិការណ៍ ចម្លែកមួយមិនដែលមាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែនៅមជ្ឈឹមបូព៌ា»។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តទៀតថា «យើងទាំងអស់គ្នា យល់និងដឹងថា លទ្ធិប្រជាធិបតេយ្យ គឺជាការគាំទ្រអោយមាន ពហុបក្សដែលបង្ក និងបង្កើតអោយមានគណបក្ស ដែលមានអាសនៈភាគតិច និងភាគច្រើន នៅក្នុងសភា (គណបក្សកាន់អំណាច និងគណបក្សប្រឆាំង) ហើយអ្វីដែលគេមានបន្ថែមពីនេះ ទៀតនោះ គឺសិទ្ធិនៃឆន្ទៈមិនយល់ស្រប ។ ក៏ប៉ុន្តែអ្វីៗទាំងអស់នោះ គឺស្ថិតនៅក្នុងដែនអំណាច នៃច្បាប់ឆន្ទៈប្រជាពលរដ្ឋ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្រោយពេលបោះឆ្នោត ដែលពុំមានឋិតនៅក្រោមអំណាច ឬសម្ពាធនៃកម្លាំងមហាជន ឬកិច្ចណែនាំរបស់អង្គការ ឬស្ថាប័នអន្តរជាតិណាមួយ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា សច្ចាប្រណិធាន របស់អ្នកតំណាងរាស្រ្ត។ អ្វីដែលជាបំណង នៃការប្រើប្រាស់ពាក្យដូចនេះ គឺជាកិច្ចរំដោះជាតិសង្រ្គោះជាតិ លើកឡើងនៅមុនពេលបោះឆ្នោត ដែលជាទឡ្ហីករ ឃោសនា ក៏ប៉ុន្តែអ្វីជាសកម្មភាព រវាងពាក្យ និងចលនា គឺជាការគៀងគរកម្លាំង មហាជនប្រឆាំង និងឆន្ទៈមហាជនដែលជាលទ្ធផលនៃការបោះឆ្នោត ។
ដើម្បីផ្លាស់ប្ដូរជាមួយ និងពាក្យញុះញង់បង្កអោយមាន ចលនាកម្លាំងមហាជន ដូចការលើកឡើងថា៖ «ចូលរួម មហាបាតុកម្មមួយដ៏ធំ ក្នុងប្រវត្តសាស្រ្ត....ឲ្យ ញ័រផែនដី...ដើម្បីរំដោះប្រទេសជាតិ យើង...ឲ្យទាល់តែបាន...បួនប្រាំឆ្នាំទៀតជាតិយើង រលាយហើយដូចច្នេះយើង អត់សុខចិត្តទេ ត្រៀមខ្លួនទាំងអស់គ្នា សង្រ្គោះជាតិយើង អោយទាល់តែបាន...» (លើកឡើងក្នុង ខែសីហា២០១៣ នៅបណ្ដាខេត្តជិតរាជធានីភ្នំពេញ ក្រោយពេលបោះឆ្នោត)។
នៅក្នុងខែសីហានេះដ៏ដែល គឺបន្ទាប់ពីការបោះឆ្នោត ហើយដែរសារជាតិ នៃការអំពាវនាវបានប្រើប្រាស់ ជាទឡ្ហីករក្នុង ការជម្រុញអោយមាន ការផ្លាស់ប្តូរតាមចលនាកម្លាំង មហាជនទៅកាន់ស្រទាប់កង ប្រដាប់អាវុធដោយលើកឡើងថា (...បងប្អូនកូនក្មួយពលទាហាន ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់កំពុង ទន្ទឹងរង់ចាំរដ្ឋាភិបាលថ្មី ដែលនិង ផ្ដល់ប្រាក់ខែជូន យ៉ាងតិចមួយលាន រៀល(១.០០០.០០០.០០៛) ក្នុងមួយខែ...ហើយរស់នៅ ជាមួយរដ្ឋា ភិបាល ថ្មី...ដូចនេះ នៅពេលនេះជាឱកាសមាស របស់បងប្អូនក្នុងការរួមគ្នា ក្រោកឡើងជាមួយ ប្រជាពលរដ្ឋយើង និងជាមួយ យុវជនសង្គ្រោះជាតិ របស់យើងដើម្បីទាមទារ អោយមានការផ្លាស់ប្ដូរឆ្ពោះ ទៅរកការបង្កើតរដ្ឋាភិបាលថ្មី ក្នុងឆ្នាំ២០១៣ នេះ អោយទាល់តែបាន។ នេះគឺជាសម្រង់ពាក្យសម្ដី របស់ថ្នាក់ដឹកនាំសង្រ្គោះជាតិ ក្នុងការប្រើប្រាស់កម្លាំង មហាជនដើម្បីផ្លាស់ប្ដូររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត និងស្របច្បាប់ ។ ចលនានេះគឺផ្ទុយ ពីការគោរពឆន្ទៈ មហាជននិងនីតិវិធីនៃការផ្លាស់ប្ដូរ អំណាចតាមបែបបទ ដែលបានចែងនៅក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញនោះឡើយ ។
សកម្មភាពរួមជាមួយទឡ្ហីករញុះញង់អោយមាន ចលនាកម្លាំងមហាជនដើម្បី ផ្លាស់ប្ដូរនេះគឺឆ្លើយតបទៅនិងអ្វី ដែលបានចែងជាឯកសារ ចលនា និងយុទ្ធសាស្រ្តបដិវត្តន៍ ចលនាកម្លាំងមហាជន ក្នុងការធ្វើបដិវត្តន៍ពណ៌ឬផ្កា ដែលបានអនុវត្តនៅប្រទេសក្រៅ ជាពិសេសនៅ អ៊ុយក្រែន និងវេននុយសេឡា ជាដើមនោះ ពុំទាន់បាននិយាយ ដល់អង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកស្របជាមួយ និងវិទ្យុអាស៊ីសេរី ដែលគេប្រតិកម្មនិងរៀបចំកម្មវិធី ជាប្រព័ន្ធក្នុងការចូលរួម បំផុសញុះញង់បង្កើត អោយមានចលនាកម្លាំង មហាជននេះ ។
លោកបានបញ្ជាក់ទៀតថា ការមិនពេញចិត្តនាំការវិវត្ត ការផ្លាស់ប្ដូរអនុលោម ទៅតាមនីតិវិធីច្បាប់ និងសេរីភាពតាម ឆន្ទៈភាគច្រើនហេតុ ដូចនេះទើប ឯ.ឧ កឹម សុខា សារភាពចំពោះមុខប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង និងឆ្លើយដាក់មហាអំណាច ដែលមិនបានជួយគាំទ្រ អោយសម្រេចបាន។ នេះក៏អាចចាត់ទុកថា ជាយុទ្ធសាស្រ្តថ្មីនៃការចាប់ផ្ដើមជ្រុង «រណសិរ្សថ្មីមួយទៀត» ប្រឆាំងនិងអ្វីដែលជាកិច្ចព្រមព្រៀង នយោបាយថ្មីៗនេះ ជាមួយនិងការសម្រេច អនុម័តច្បាប់បោះឆ្នោតថ្មី ដែលយើងទទួលបានប្រតិកម្មពី បក្សពួកនិងបក្សសម្ព័ន្ធ របស់គេដែលសម្តែងការបារម្ភ ឬមិនពេញចិត្តក្នុងកិច្ចធានា និងគោរពឆន្ទៈមហាជន ។
ចំណុចមួយទៀត ដែលអនុប្រធានរដ្ឋសភារូបនេះ កំពុងស្វែងរកបក្សពួកបរទេស ប្រឆាំងនិផលប្រយោជន៍ខ្មែរ តើអាចចាត់ទុកជាជនអ្វីដែរ? លោកគួរតែផ្ចង់ស្មារតីលើក ស្ទួយឆន្ទៈប្រជាពលរដ្ឋជា ជាងការគៀងគរកម្លាំង មហាជនមកផ្ដួលរំលំ ឬបំបាត់លទ្ធផល ដែលកើតចេញពីឆន្ទៈប្រសើរជាង៕