Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធីប្រគល់ និងទទួលសមិទ្ធិផល គម្រោងបំពាក់ បរិក្ខារសុវត្ថិភាព ចរាចរណ៍ នៅលើ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨

$
0
0

កំពត៖ ពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រង្វង់មូល នៃផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទ្វីរខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

ពិធីនេះចូលរួម ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងមានការចូលរួមពលោក អភិបាលខេត្តខូយ ឃុនហ៊ួរ, ក្រុមប្រតិភូអមដំណើរ បណ្តាមន្ត្រីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(កូយកា) មន្ត្រីរាជការ ជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ។

កំណត់ហេតុ នៃកិច្ចពិភាក្សាសម្រាប់គម្រោង ខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ ដោយការបង្កើតវិធានការសុវត្ថិភាពចរាចរណ៍សម្រាប់ផ្លូវ និងផ្តល់ការគាំទ្រឲ្យប្រសើរឡើង នូវសម្ភារបរិក្ខារ
សុវត្ថិភាពចរាចរណ៍។ លើសពីនេះទៅទៀត វាមានគោលបំណង ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ដោយអនុវត្តនូវគោលការណ៍ អនុវត្តដ៏ល្អបំផុត នៃគម្រោងការកែលម្អ សុវត្ថិភាពចរាចរណ៍ នៅលើផ្លូវផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

លោកត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកក៏បានអំពាវនាវ និងរំលឹកទៅដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវនេះ និងផ្លូវនានា ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំព្រពៃណីជាតិ ដែលនឹងមកដល់ នៅពេលខាងមុខដ៏ខ្លីនេះ សូមប្រុងប្រយ័ត្នខ្ពស់ ពិនិត្យលើលក្ខណៈ បច្ចេកទេសយានយន្តមុនចេញដំណើរ ពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ និងអ្នករួមដំណើរជាមួយ ពេលធ្វើដំណើរតាមរថយន្ត ក៏ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាព ទាំងអ្នកនៅខាងមុខ និងអ្នកនៅខាងក្រោយ កុំបើកបរហួសល្បឿនកំណត់ ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នា ក្នុងការបើកបរ ពិសេសកុំប្រជែងដោយប្រថុយប្រថាន និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលនាំឲ្យផ្លូវ ស្ពាន ដែលយើងខិតខំសម្រេច បានរួចរាល់ទាំងនេះ រងការខូចខាតទៅវិញយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យរាំងស្ទះចរាចរណ៍ដឹកជញ្ជូន និងរដ្ឋត្រូវខាតបង់ ថវិការច្រើន សម្រាប់ការជួសជុល ថែទាំ នាំឲ្យបាត់បង់ចំណែកខ្លះនៃការអភិវឌ្ឍ លើវិស័យផ្សេងៗទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>