ភ្នំពេញ ៖ កម្លាំងនគរបាល សន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងនគរបាល ការិយាល័យ សន្តិសុខផ្ទៃ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាលមូលដ្ឋានផ្សារដើមថ្កូវ ដឹកនាំដោយតំណាងអយ្យការ បានចុះឆែកឆេរ ផ្ទះបើកហេ្គមអ៊ីនធើណេត២៤ម៉ោង យីហោ «២៤ម៉ោង៨៥៥ណេត» សង្ស័យភ្នាល់ល្បែងខុសច្បាប់ ស្ថិតនៅក្នុងផ្ទះលេខ៦៣២ ក្រុមទី៣៨ ភូមិ៦ តាមបណ្ដោយ ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលវេលាម៉ោង ៤៖១០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។
មន្រ្តីនគរបាល សន្តិសុខផ្ទៃក្នុង រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ដកហូតកុំព្យូទ័រ ១២គ្រឿង និងបុគ្គលិកនារីម្នាក់ និងភ្ញៀវ ២នាក់ជាប្រុស។
ក្រោយការឃាត់ខ្លួន និងដកហូតវត្ថុតាងទាំងនេះ សមត្ថកិច្ចបាននាំយកទៅ រក្សាទុក នៅនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ដើម្បីចាត់ការបន្តទៀត៕