Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចប្រជុំ លើកទី២៤ នៃក្រុមប្រឹក្សាជាតិ ប្រឆាំង អំពើពុករលួយ កំណត់ យុទ្ធសាស្រ្តបន្ថែម

$
0
0

ភ្នំពេញៈ កិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានចាប់ផ្តើមហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ (ម្សិលម៉ិញ) ដើម្បីអនុម័តផែនការបន្ត សម្រាប់ការលុបបំបាត់ អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំ រយៈពេល៣ម៉ោងនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ជាមួយនឹងវត្តមាន សមាជិកចូលរួមចំនួន៨រូប លើសមាជិក១១រូប ដែលសម្រេចបាន លទ្ធផលសំខាន់ៗមួយចំនួន ។

យោងតាមសេចក្តីជូនដំណឹង របស់ ក.ជ.ប.ព បានឱ្យដឹងថា ក្រោយស្តាប់របាយកាណ៍ របស់អង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព) អង្គប្រជុំបាន សម្រេចកំណត់យុទ្ធសាស្ត្រសំខាន់ ចំនួន៦ បន្ថែមទៀត ដល់ប្រធានអង្គភាពនេះ រួមមាន ទី១ត្រូវយកចិត្តទុកដាក់ បូកសរុបការងារប្រចាំឆ្នាំ២០១២ និងបូកសរុបការងារ៣ឆ្នាំ របស់អង្គភាព ។ ទី២-រៀបចំការប្រកាស ទ្រព្យសម្បត្តិ និងបំណុលលើកទី២ តាមរបប២ឆ្នាំ ឱ្យបានរួច នៅក្នុងខែមករា ឆ្នាំ២០១៣ និងយកចិត្តទុកដាក់ ផ្សព្វផ្សាយជូនដំណឹងឱ្យទូលំទូលាយ ព្រមទាំងក្តាប់ឱ្យបានសភាពការណ៍ ដើម្បីណែនាំ មន្រ្តីជាប់កាតព្វកិច្ច ឱ្យមកប្រកាសទាន់ពេលវេលា ដែលមានរយៈពេល៣១ថ្ងៃ ។ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ នឹងទទួលឯកសារទាំងក្នុងថ្ងៃឈប់សម្រាក់ សៅរ៍ អាទិត្យ និងថ្ងៃបុណ្យ សម្រាប់ខែមករា ឆ្នាំ២០១៣។ ប្រធានអង្គភាព ត្រូវគិតដល់មន្រ្តីផ្សេងៗទៀត ដែលតែងតាំងដោយប្រកាសផង ។ ទី៣ គាំទ្រ និងជំរុញ ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន១៨ទៀត ចេញប្រកាស អន្តរក្រសួងលើ ការកំណត់កម្រៃ សេវាសាធារណ ដើម្បីចាប់អនុវត្តការយកកម្រៃ សាវាសាធារណៈ ឱ្យបានពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ តទៅ ហើយក្រសួង-ស្ថាប័ន ដែលនៅសេសល់ នឹងត្រូវបន្តឱ្យចប់ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។ ទី៤ គាំទ្រវិធានការ ស៊ើបអង្គេតការបាត់បង់ឯកសារ អង្គហេតុទី៥ នៃករណី ម៉ឹក ដារ៉ា ដែលអ.ប.ព កំពុងដំណើរការ ។ ទី៥ គាំទ្រ អ.ប.ព បានរិះរកវិធានការថ្មី ប្រឆាំងល្បិចទុច្ចរឹត របស់ជនខិលខូច ក្នុងការដេញថ្លៃ សាធារណៈ របស់រដ្ឋ និងទី៦ បន្តពង្រឹងការងារ ស៊ើបអង្កេត ចំណាត់ការឹពាក្យបណ្តឹង ឱ្យទាន់ពេល និងការងារអប់រំ កង្ការទប់ស្កាត់ ក៏ដូចជា ការងារបណ្តុះបណ្តាល ពង្រឹកសមត្ថភាព ការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ឱ្យបានល្អ ដើម្បីឆ្នាំ២០១៣ ជាឆ្នាំ នៃវិធានការ ប្រយុទ្ធប្រឆាំងអំពើរពុករលួយ ជាដើម ។

ក្រៅពីផ្តល់យុទ្ធសាស្ត្រទាំងនេះ អង្គប្រជុំ ក៏បានឆ្លង និងអនុម័តកំណត់ហេតុ កិច្ចប្រជុំលើកទី២៣ របស់ ក.ជ.ប.ព និងគំរូ នៃសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំ ក.ជ.ប.ព ព្រមទាំងបានផ្តល់យោបល់ លើការងារផ្សេងៗមួយចំនួនទៀត របស់ក្រុមប្រឹក្សា និង របស់អ.ប.ព ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles