បន្ទាយមានជ័យ៖ ក្រុមការងារកាកបាទក្រហម ក្រុងប៉ោយប៉ែតជាច្រើនរូប បានចុះទៅសួរសុខទុក្ខ ១គ្រួសារ ដែលក្នុងសមាជិកបានស្លាប់ ដោយសារតែឆក់ខ្សែភ្លើងដាក់ចង្រិត នៅកន្លែងកើតហេតុ ។
ការចុះសួរសុខទុក្ខគ្រួសារ កំពុងរងទុក្ខ ដឹកនាំដោយលោក ទូច មុនី ប្រធានកាកបាទក្រហម ក្រុងប៉ោយប៉ែត និងអស់លោកសមាជិក សមាជិកា ជាច្រើនរូប នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកទូច មុនី ប្រធានកាកបាទក្រហម ក្រុងប៉ោយប៉ែតបានថ្លែងថា ក្រោយពីបានទទួលព័ត៌មាន ពីក្រុមការងារភ្លាម លោកបានចុះពិនិត្យជាក់ស្តែង ដល់មូលដ្ឋានតែម្តង និងបាននាំយកអំណោយ រួមានអង្ករចំនួន៥០គីឡូក្រាម ថវិកាចំនួន៣០ម៉ឺនរៀលផងដែរប្រគល់ជូន។
លោកបានបន្តថា ដោយយោងតាមការពិនិត្យជាក់ស្តែក គឺគ្រួសារសាកសព មានជីវភាពខ្វះខាតខ្លាំង បានប្រគល់អំណោយទៅគ្រួសាររងគ្រោះ មានឈ្មោះ ម្តាយឈ្មោះ ឃុត ណះ អាយុ៥២ឆ្នាំ ឪពុកមានឈ្មោះ ប៉ាល់ ហេង អាយុ៥៥ ឆ្នាំ កូនប្រុសដែលស្លាប់ដោយសារតែឆក់ខ្សែភ្លើងមានឈ្មោះ ឈុំ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខាងលើ ៕