បន្ទាយមានជ័យ៖ ក្រុមការងារភាពយន្តកូរេភ្នាក់ងារ Kotra បានសហការ ជាមួយទូរទស្សន៍កូរ៉េប៉ុស្តិ៍លេខ១ និងសហការជាមួយតារាភាពយន្តកម្ពុជា មកសម្តែងការ នាទីកម្សាន្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជីវិត ទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងកូរ៉េ។ ការចុះសម្តែងនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិឡោតេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ឌូង ស៊ិន មេភូមិឡោតេបានថ្លែងថា នេះជាលើកទី១ហើយ សម្រាប់ភូមិលោក ដែលមានខាងក្រុមហ៊ុនកូរ៉េ និងតារាកម្ពុជាបានចុះមកយករូបភាព នានា និងការ លេងហ្គេមប្លែកៗ និងជាពិសេសមិនរើសអើម និងពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ ហើយវាជាសារសំខាន់ នៃវិស័យផងដែល ។ លោកបានបន្តថា ពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន គឺមាន៥០ភាគរយ បានចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ។
ក្នុងឱកាសនោះ លោក គិម ហ្យុងស៊ុន ស្ថាបនិកភ្នាក់ងារ Kotra (Korean trade investment promotion Agency) និងក៏ជាដឹកនាំសម្តែង បានថ្លែងថា ការចុះមកសម្តែង និងការផ្តិតយករូបភាពនានា និងការលេងហ្គេមថ្មីៗ ដោយមានការសហការ ជាមួយទូរទស្សន៍កូរ៉េបុស្ដិ៍លេខ១ សហការជាមួយតារាកម្ពុជាចំនួន៥ដួង និងការសម្តែងពីតារាកូរ៉េ១ដួង ទាំងអស់នេះគឺ ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ មានសមត្ថកិច្ច ពលរដ្ឋផងដែរ។ លោកបន្តថា ការថតចប់រួចរាល់ ដើម្បីចាក់ផ្សាយនៅប្រទេសកូរ៉េ ឲ្យក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក បានឃើញបានស្គាល់ពីកម្ពុជា និងពលរដ្ឋកម្ពុជា ការរស់នៅដើម្បីប្រមូលថវិកាមួយចំនួន យកជួយជនក្រីក្រកម្ពុជាផងដែរ ។
លោកមានមូលហេតុ ដែលជ្រើសរើសយកភូមិឡោតេ នៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាទីតាំងផលិតហ្គេម នេះក៏ព្រោះតែទីតាំងនេះ មានទេសភាពស្រស់ត្រកាល អមទៅដោយស្ទឹង បឹងបួរ ហើយម្យ៉ាងទៀតដោយសារតែកន្លងមក ក្រុមហ៊ុនKotra ធ្លាប់បានយកទីតាំងឃុំនេះ ប្រារព្ធទិវាបុណ្យចំបើងម្តងដែរ ដោយបានបង្ហាញពី ការរងគ្រោះដោយទឹកជំនន់ជនលិចផ្ទួនៗ របស់ខេត្តនេះ ដើម្បីឲ្យបណ្តាក្រុមហ៊ុននានា ចូលរួមជាជំនួយ សម្រាប់ពលរដ្ឋក្រីក្រ ឬពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។
ក្នុងនោះលោកបានបញ្ជាក់ថា សម្រាប់ការថតហ្គេមនេះ មានគំរោង៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ តទៅ ហើយតាមគំរោងសិល្បៈទាំងពីរ ត្រូវសម្តែងលេងជាមួយ ប្រជាពលរដ្ឋដោយរួមមានការលេជាមួយ ហ្គាមមូល ចំបើង លេងល្បែងប្រពៃណី អុំទូក និងល្បែងចាប់កូនជ្រូក និងហ្គេមផ្សេងជាច្រើនទៀត ។ លោក បានបន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ចលនាភូមិថ្មី ដែលជាចលនារបស់ប្រទេសកូរ៉េ ដល់កសិករកម្ពុជា បើចប់ពីធ្វើស្រែត្រូវធ្វើអ្វីផ្សេងទៀតកុំឲ្យទំនេរ ។
តារាសម្ដែងស្រីកូរ៉េ កញ្ញា គិម ហ្យុង ប្រចាំ KTV1 បានថ្លែងឲ្យដឹងថា ថ្ងៃនេះ នាងរីករាយនៅពេលដែលនាងជួបរឿងរ៉ាវក៏ដូចជាជីវភាព ជិវិតពិតរបស់ពលរដ្ឋខ្មែរ និងក៏ជាលើកទី១ដែរសម្រាប់រូបកញ្ញា ហើយនាង ពុំដែលឃើញទេសភាពស្រស់ស្អាត ប្លែក ខុសពីស្រុកកំណើតនាងនៅប្រទេសកូរ៉េ នាងក៏បានថ្លែងអំណរគុណ ផងដែរ ដល់ការស្រឡាញ់រាប់អានតារាសម្តែងកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងភូមិនេះតែម្ដង។
ដោយឡែក តារាសម្ដែងកម្ពុជាលោក បញ្ញាសិទ្ធ បានឲ្យដឹងថា លោកនិងតារាកម្ពុជារីករាយនិងចូលរួមសម្ដែង ជាមួយតារាកូរ៉េ និងជាលើកទី១សម្រាប់រូបលោក។ លោកបានសម្តែងឃើញថា ការសម្តែងលេង ហ្គេមនេះ គឺរូបលោកពុំយកកម្រៃអ្វីនោះទេ ជាសំខាន់នោះ បានចូលរួមរកជំនួយសប្បុរសធម៌ មកផ្តល់ជូនពលរដ្ឋយើង ពេលមានគ្រាលំបាក និងគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិឃុំខាងលើនេះតែម្តង៕