ប៉ោយប៉ែត៖ កាលពីវេលាម៉ោងប្រមាណជា ៤ទៀបភ្លឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ មានករណីភ្ញាក់ផ្អើលមួយ បានកើតមានឡើង ដោយសារជនមួយក្រុម បានវាយតបធាក់មកលើបុរសម្នាក់ ដោយមានកាន់កាំបិតជាអាវុធ បានធ្វើឲ្យបុរសម្នាក់នោះ រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ធ្លាយពោះ។
ជនរងគ្រោះ ឈ្មោះ ម៉ៅ សាវុធ អាយុ២៧ឆ្នាំ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសចាក់នឹងកាំបិត ចំពុះទុង ចំផ្នែកខាងលើផ្សិត។
បន្ទាប់ពីកើតហេតុការណ៍នេះរួចមក ជនរងគ្រោះ ត្រូវបានមិត្តភក្តិ ដឹកមកកាន់ព្យាបាលនៅមន្ទីរពេទ្យឯកជន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ កញ្ញា ឆ្នាំ២០១២ដោយសារត្រូវគេ ចាក់ធ្លាយពោះ។
ជនរងគ្រោះបានរៀបរាប់បន្តថា ខ្លួនជាអ្នករត់ម៉ូតូ នៅមុខកាស៊ីណូហូវ៉ាហ្កេនទីន ហើយកាលពីវេលាម៉ោង ប្រហែលជា៣ទៀបភ្លឺ ឈ្មោះលីន ដែលជាមិត្ត បានទូរស័ព្ទប្រាប់ថា មានគេចង់ជួបនៅមុខកាស៊ីណូ រូបគេក៍ជិះ ម៉ូតូតាមការប្រាប់របស់មិត្តភក្តិ ស្រាប់តែមកដល់ កន្លែងកើតហេតុភ្លាម មានមនុស្ស៤នាក់ ដែលកំពុងតែរង់ចាំ នៅទីនោះ បានស្ទុះមកវាយលើរូបគេតែម្តង យ៉ាងចាស់ដៃតែម្តងធ្វើឲ្យរូបគេមិនអាចទប់ទល់បាន។
តាមការឲ្យដឹងពីសមត្ថកិច្ច ជនល្មើសត្រូវបានអាវុធហត្ថក្រុង ប៉ោយប៉ែត ចាប់បាន៣នាក់ នៅតែម្នាក់ទៀតដែល កំពុងស្វែងរកចាប់ខ្លួន ៕
Image may be NSFW.
Clik here to view.