Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនប៉ងនាំ គ្រឿងញៀនជិត ២៥គីឡូក្រាម ទៅអូស្តា្រលី ពីរនាក់ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស

$
0
0

ភ្នំពេញៈ មន្រ្តីបង្រ្កាបគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ជនសង្ស័យពីរនាក់ ក្នុងករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ជិត២៥ គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នេះ ។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីរូបនោះ បានថ្លែងឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកអ្នកស្រី សែម ស័ក្កកូឡា សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។

លោក ថ្លែងបន្តទៀតថា ជនសង្ស័យត្រូវបាន ចោទប្រកាន់ពីបទ រក្សាទុកនិងជួយដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការបង្រ្កាបការ ជួញដូរគ្រឿងញៀនខុសច្បាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានធ្វើការ បង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀន ដែលប៉ុនប៉ងនាំចេញទៅ ប្រទេសអូស្ត្រាលីតាមរយៈ បញ្ញើប្រៃសណីយ៍ វាជាប្រភេទហេរ៉ូអ៊ីនដែលមាន ទម្ងន់សុទ្ធជាល្បាយ វត្ថុរាវ ប្រមាណជា ២៤គីឡូក្រាម ហើយពេលយកទៅសម្ងួត អាចទាញយកជាម្សៅគ្រឿងញៀនសុទ្ធ ទម្ងន់ប្រហែល១២គីឡូក្រាម។

ប្រភពពីមន្រ្តីក្រសួងប្រៃសណីយ៍ បានឲ្យដឹងនៅថ្ងៃអាទិត្យ កន្លងទៅនេះថា អន្តរវត្ថុសង្ស័យជាប្រភេទ កញ្ចប់ទឹកយីនស៊ិន ( Korea Red Yinseng Tonic) ដែលបានបង្កប់ក្នុងបញ្ញើប្រៃសណីយ៍ សរុបចំនួន ៦០ប្រអប់ ស្មើនឹង ៥៩៩កញ្ចប់តូច មានទម្ងន់ ៣៦,៥៨ គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់) ។
មន្រ្តីរូបនោះបន្តទៀតថា មនុស្សពីរនាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន ប៉ងឆ្លងដែនទៅកាន់ ប្រទេសអូស្ត្រាលីនេះ ក្នុងនោះទី១ ឈ្មោះ ង៉ាយ៉ិន ណូហាន (Nguyen Nuhand) ភេទស្រី អាយុ៤៤ ឆ្នាំ ជាជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ សូរ សារឹទ្ធ អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ជាទាហាន ឋានន្តរស័ក្តិវរសេនីយ៍ឯក៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles