Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនជាតិចារ៉ាយ ១គ្រួសារ ត្រូវអ្នកភូមិគំរាមសម្លាប់ ដោយចោទថា ចេះអំពើអាបធ្មប់

$
0
0

រតនគិរី៖ ជនជាតិចរ៉ាយមួយគ្រួសារ ដែលមានសមាជិក ១០នាក់ រស់នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតន គិរី ត្រូវបានលោកមេភូមិ និងអ្នកភូមិ បានបណ្តេញចេញពីភូមិ និងគំរាមសម្លាប់ ដោយចោទប្រកាន់ថា ចេះអំពើ អាបធ្មប់។ នេះបើយោងតាមការអះអាងថា របស់លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិ មនុស្សអាដហុក ប្រចាំខេត្តរតនគិរី។

លោក ឆាយ ធី បានបន្តឲ្យដឹងថា នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ លោក រចំ គិញ អាយុ ៤៨ឆ្នាំ និង ភរិយា ឈ្មោះ  រម៉ាម ផ្ចិក អាយុ ៣៥ឆ្នាំ ដែលមានកូន ៨នាក់ (ស្រី៥ ប្រុស៣) បានទៅប្តឹងអង្គការអាដហុក  ដើម្បីសុំកិច្ចអន្តរាគមន៍បន្ទាន់ ដោយសារភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ។

បើយោងតាមពាក្យបណ្តឹង លោក រំចំ គិញ និងភរិយា បានបញ្ជាក់ថា ពួកគេត្រូវបានអ្នកភូមិយកចាប់ និងយកកាំ  បិតបម្រុងអារកសម្លាប់ជាច្រើនលើកមកហើយ។ មិនតែប៉ុណ្ណោះ នៅពេលមានប្រជាពលរដ្ឋក្នុងភូមិមានជំងឺ គេតែងចាប់លោក រំចំ គិញ និងភរិយា ទៅសែនព្រេន ដើម្បីឲ្យអ្នកឈឺនោះបានជាឡើងវិញ។

ប្រជាពលរដ្ឋក្នុងភូមិ នៅបានចោទប្រកាន់គ្រួសារនេះថា មានប្រទាលស៊ីមនុស្សថែមទៀងផង។

បើតាមលោក ឆាយ ធី លោក រចំ គិញ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃប្រកបរបរដើរស៊ីឈ្នួលជម្រះស្មៅតាមចំការ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>