Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ហែម ដារិទ្ធិ ព្រមានបិទហាង ឬបៀរហ្គាឌិន ណានៅតែបន្តដេញ ចាប់ភ្ញៀវតាមផ្លូវ បង្កអណាធិបតេយ្យ

$
0
0

ភ្នំពេញ ៖ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យបាន មានប្រសាសន៍ថា លោកនិងបិទ ហាងឬបៀរហ្គឌិត ណាដែលមិនគោរព តាមការណែនាំរបស់ អាជ្ញាធរខណ្ឌ ដែលនៅតែបន្តឲ្យ ក្រុមក្មេងស្ទាវ ដេញចាប់ភ្ញៀវ ឬបោយដៃ ដូចនៅត្រឡោក បែកនោះ និងសូមឲ្យនារី ទទួលភ្ញៀវស្លៀកពាក់ ឲ្យបានត្រឹមត្រូវផងដែរ។

 ការថ្លែង ព្រមានបែបនេះ នៅក្នុងកិច្ចបើក វគ្គផ្សព្វផ្សាយច្បាប់ ស្តីពីទេសចរណ៍ កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងសាល ប្រជុំសាលាខណ្ឌ ដែលមានការចូលរួម ជាអធិបតីភាពពីលោកស្រី គឹម សុវណ្ណា អនុប្រធានទេសចរណ៍ រាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាលរង និងលោកអធិការរងខណ្ឌ លោកមេបញ្ជាការរង កងរាជអាវុធខណ្ឌ រួម និងមន្ត្រីជុំវិញការិយាល័យខណ្ឌ និងអាជីវករតាម បណ្តោយផ្លូវ២០០៤ មួយចំនួនផងដែរ។

នៅក្នុងពិធីនោះដែរ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ថា បងប្អូនដែលមកប្រកបអាជីកម្ម តាមបណ្តោយផ្លូវ២០០៤ ដែលជាផ្លូវសេដ្ឋកិច្ចមួយ សម្រាប់ខណ្ឌពោធិ៍សែនជ័យ លោក សូមស្វាគមន៍ ប៉ុន្តែសូមឲ្យបងប្អូន ត្រូវតែគោរពតាមការណែនាំពីអាជ្ញាធរខណ្ឌ មិនត្រូវឲ្យក្រុមក្មេងស្ទាវ ដេញចាប់ភ្ញៀវតាមដងផ្លូវ ប្រសេប្រសាច់ ដូចក្រុមក្មេងទំនើង ធ្វើឲ្យភ្ញៀវទេសចរណ៍ មើលមកមិនសមរម្យ ម្យ៉ាងវិញទៀត ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយមានភ្ញៀវ ទេសចរណ៍ចេញចូលឥតឈប់ ព្រោះព្រលានយន្តហោះនៅ ក្នុងខណ្ឌយើង ប៉ុន្តែបើបងប្អូនណា ឬអាជីវករណាមិនគោរពតាមការណែនាំនេះទេ គឺលោកលែងយល់ យោគហើយ គឺនឹងបិទហាងរបស់បងប្អូនទាំងស្រុងតែម្តង ពីព្រោះ លោកមិនអនុញ្ញាត មកបង្ករភាពអនាធិបតេយ្យ នៅក្នុងខណ្ឌពោធិ៍សែនជ័យបាននោះទេ ។

លោកបានបន្តទៀតថា ចំពោះបងប្អូនដែលរកស៊ី របរបៀរហ្គាឌិន ខារ៉ាអូខេ មាស្សា កោសជប់ តាមបណ្តោយ ផ្លូវ២០០៤ សូមកុំឲ្យទីតាំងទាំងនោះក្លាយជាកន្លែងវ៉ៃសិច ឲ្យសោះ ហើយម្យ៉ាងវិញទៀត នារីទទួលភ្ញៀវត្រូវស្លៀក ពាក់ឲ្យ បានសមរម្យផងដែរ ហើយសូមឲ្យដាក់ភ្លើងបំភ្លឺ ឲ្យសមរ្យដែលសាកសមជាកន្លែងរកស៊ីត្រឹមត្រូវ ។

ជាមួយគ្នានោះដែរ លោមស្រី គឹម សុវណ្ណា បានលើកឡើងថា វិស័យទេសចរណ៍ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលដូច្នេះ ហើយសូមឲ្យបងប្អូនទាំងអស់ត្រូវ ចូលរួមទាំងអស់គ្នាដើម្បីវិស័យទសចរណ៍។ ហើយយើងត្រូវទាញយកចំណូល ពីវិស័យទេសចរណ៍ មិនមែនតាមរយៈការប្រកួតប្រជែងគ្នា បែបដេញចាប់ភ្ញៀវតាមផ្លូវ ឬក៏ឈានទៅបង្កភាព អនាធិបតេយ្យតាមដងផ្លូវនោះទេ យើងត្រូវ ចេះប្រើឥរិយា បទឲ្យបានសមរម្យក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ។ ហើយម្យ៉ាងវិញទៀតក៏ ដើម្បីមុខមាត់ប្រទេសជាតិយើងផងដែរ។

ក្នុងនោះដែរ លោកស្រីបានសង្កត់ធ្ងន់ថា បងប្អូនដែលប្រកបរបររក ស៊ីពាក់ព័ន្ធ និងវិស័យទេសចរណ៍ ត្រូវតែមានច្បាប់ទាំងអស់ គ្នា ដែលចេញអាជ្ញាប័ណ្ណ ដោយក្រសួងទេសចរណ៍។ ជាមួយគ្នានោះដែរ អាជីវករដែលបើក ខារ៉ាអូខេមួយចំនួន មិនត្រឹមតែដេញចាប់ភ្ញៀវ នៅខាងមុខហាងប៉ុណ្ណោះទេ ហាងខ្លះបណ្តោយ ឲ្យក្រុមស្ទាវជិះម៉ូតូ ដេញហៅម៉ូយ ថែមទៀតផង ។

ពាក់ព័ន្ធ និងការជិះម៉ូតូដេញចាប់ម៉ូយនេះ សូមឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយប្រសិនបើនៅតែ បន្តគឺសូមឲ្យសមត្ថកិច្ចឃាត់ខ្លួន ក្រុមទាំងនោះជាបន្ទាន់ ឬក៏ឈានទៅបិទហាងនោះតែម្តង៕


Viewing all articles
Browse latest Browse all 8042

Trending Articles