Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌដូនពេញ ដឹកនាំមន្រ្តី និងកម្លាំងយុវជន លាងសំអាត មុខព្រះបរមរាជវាំង អបអរសាទរ ពិធីចូលឆ្នាំ

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ បានដឹកនាំ មន្រ្តី រាជការ ប្រជាការពារ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម កាយារិទ្ធ អង្គភាព សួនច្បារ

សហការ ជាមួយក្រុមហ៊ុន RMA ដែលផ្គត់ផ្គង់ ម៉ាស៊ីនលាងសំអាត បានចុះ លាងសំអាត ការ៉ូឡា មុខ ព្រះបរមរាជវាំង វេទិការអុំទូក និងការរើសសំរាម ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើង នាពេលខាងមុខនេះ ។

លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវនាំគ្នាចូលរួម សហការ លើការរក្សា សោភ័ណ្ឌទីក្រុង និងអនាម័យ បរិស្ថាន ឲ្យមានភាព ប្រសើរឡើង ដើម្បីជាការទាក់ទាញ ដល់ភ្ញៀវជាតិ ជាពិសេសអន្តរជាតិ ដែលមកកំសាន្ត នៅក្នុងរាជធានីភ្នំពេញ ។

លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដោយយោង តាមការណែនាំ ពីសំណាក់ អភិបាល រាជធានីភ្នំពេញ លើការចូលរួមសំអាតទីក្រុងនោះ លោកបានដឹកនាំមន្រ្តីរាជការ ក្រុមយុវជនខណ្ឌ និង មន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ ចូលរួមជាមួយ ក្រុមហ៊ុន RMA ចុះមករើសសំរាម និងបាញ់ទឹកលាងសំអាត នៅលើ សួនច្បារ ការ៉ូឡា នៅមុខព្រះបរមរាជវាំង ឲ្យមានភាពភ្លឺ រលោងដើម្បីឲ្យ ប្រជាពលរដ្ឋចូលរួម ដើរលេងកំសាន្ត នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ។

លោក គួច ចំរើន បានថ្លែងអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមកដើរ លេងកំសាន្ត នៅខាងមុខព្រះបរមរាជវាំង ត្រូវយកចិត្តទុកដាក់ចោលសំរាម នៅក្នុងធុងឲ្យបានត្រឹមត្រូវ ជៀសវាង ចោលពាសវាលពាសកាល នាំឲ្យប៉ះពាល់ដល់បរិស្ថាន ក៏ដូចជា សោភ័ណ្ឌភាពជាដើម ។

សូមបញ្ជាក់ថា នៅក្នុងប្រកាស លទ្ធផលនៃការប្រឡង ប្រណាំងទីក្រុងស្អាត នាពេលកន្លងទៅនោះ ខណ្ឌដូនពេញ បានទទួលផ្ការំដួលចំនួន៣ដង ផងដែរ ក្នុងចំណោមក្រុង និងខណ្ឌ ចំនួន៥ ដែលបាន ទទួលលទ្ធផលល្អ ប្រសើរ ពីគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត។  

តាមការ អនុវត្តន៍ ជាក់ស្ដែង នូវឧប្បករណ៍ លាងសំអាត របស់ក្រុមហ៊ុន RMA លោកអភិបាលខណ្ឌ បានសរសើរថា ឧបករណ៍ទាំងនេះ ពិតជាទំនើប មានគុណភាព ល្អប្រើ អាចលាងបានរហូតស្ករកៅស៊ូទៀតផង ។

ប៉ុន្តែលោក គួច ចំរើន បានបង្ហាញការ សោកស្តាយថា សាលាខណ្ឌដូនពេញ មិនមានលទ្ធភាពទិញ ឧបករណ៍ទាំងនេះ មកប្រើប្រាស់ ប្រចាំថ្ងៃបាន តែបើមានខ្លួនឯង លាងរាល់ថ្ងៃពិតជាល្អណាស់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>