(ត្បូងឃ្មុំ)៖ សមត្ថកិច្ចបានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១៤០០០នាក់ បាននាំគ្នាមកសុំអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះ ទៅរៀបចំពិធីសែនផ្នូរដូនតា នៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥នេះ ។
សមត្ថកិច្ចបាននិយាយថា បន្ទាប់ពីឃើញស្ថានភាពបែបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានយកអំណោយចម្រុះ ចែកជូនដល់ប្រជាពលរដ្ឋទាំងនោះ ដោយអ្នកខ្លះ ទទួលបាន សារ៉ុង និងក្រម៉ា ហើយអ្នកខ្លះទៀត ទទួលបានលុយម្នាក់ៗ ២ម៉ឺនរៀល ខណៈដែលកូនក្មេងទទួលបានម្នាក់ៗ ៥ពាន់រៀលផងដែរ៕