Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្តត្បូងឃ្មុំ បង្រ្កាបចោរប្លន់ ប្រដាប់អាវុធ ២នាក់ ក្រោយធ្វើសកម្មភាព

$
0
0

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ខណៈដែលត្រួតពិនិត្យអាវុធ ជាតិផ្ទុះតាមដងផ្លូវ ស្រាប់តែ បង្រ្កាបបាន ជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធ ការប៉ុនប៉ងប្លន់ អ្នករត់ម៉ូតូឌុប ដោយប្រើប្រាស់កាំភ្លើងជ័រ ជាអាវុធ ក្នុងការធ្វើ សកម្មភាព ។

ការឃាត់ខ្លួន ជនសង្ស័យ ទាំងពីរនាក់ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅស្រុកត្បូងឃ្មុំ ខណៈដែលជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុប មួយគ្រឿងឆ្ពោះទៅផ្សារស្នួល ខេត្តក្រចេះ ។

ស្នងការ នគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ដោយយោងតាមការណែនាំ របស់ អគ្គស្នងការ នគរបាលជាតិ លើការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេស ការទប់ស្កាត់បទល្មើស ក្នុង មូលដ្ឋាននោះ លោកបានឱ្យកម្លាំង ដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវ មួយផ្នែក ដើម្បីពង្រឹង ច្បាប់ចរាចរណ៍ និងមួយផ្នែកទៀត ដើម្បីទប់ស្កាត់ បញ្ហាបទល្មើសនេះតែម្តង ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលដែលកម្លាំង របស់លោក កំពុងត្រួតពិនិត្យអាវុធ ជាតិផ្ទុះនោះ ស្រាប់តែ បុរស៣នាក់ (ជនសង្ស័យម្នាក់ និងអ្នករត់ម៉ូតូឌុបម្នាក់) ជិះម៉ូតូ១គ្រឿង ពេលមកដល់កន្លែងត្រួតពិនិត្យ មិនព្រមឈប់ ហើយជនសង្ស័យ២នាក់ ដែលជិះពីក្រោយ បានលោតចុះពីលើម៉ូតូ ធ្វើឲ្យជ្រុះកាំភ្លើង ពេលនោះ កម្លាំងនគរបាលបានបាញ់ ដើម្បីគំរាមរហូតចាប់ខ្លួនបានតែម្តង ។

ការឃាត់ខ្លួន បានជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ច បានដកហូតកាំភ្លើងជ័រមួយដើម ដែល ជនសង្ស័យ បានដាក់ ស៊ីម៉ងតិ៍ បញ្ចូលក្នុងកាំភ្លើង ធ្វើឱ្យធ្ងន់ដូចកាំភ្លើងមែនទែន ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសួរនាំរួចមក ជនសង្ស័យ ទាំងនេះ បានសារភាពថា ពួកគេហៅម៉ូតូឌុបម្នាក់ ឱ្យឌុបពួកគេ ចេញពីក្រុងសួង ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ ក្នុងតម្លៃ៩ម៉ឺនរៀល លុះពេលធ្វើ ដំណើរដល់កន្លែងឆែកអាវុធជាតិផ្ទុះ សមត្ថកិច្ចលោក ក៏បង្ក្រាបទាន់ពេលវេលាតែម្តង ។

លោក ម៉ៅ ពៅ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាប្លន់ យ៉ាងសកម្មផងដែរ នៅស្រុកស្នួល និង ស្រុកឆ្លូង ខេត្តក្រចេះដោយពួកគេ បានប្លន់នៅទីនោះបានចំនួន២លើក យកបានម៉ូតូ២គ្រឿង ព្រមទាំងកាបូប របស់ជនរងគ្រោះ មួយផងដែរ ។ ក្រោយពីចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បាននិយាយថា ពួកគេបានយកម៉ូតូទៅ បញ្ចាំនៅកន្លែង ទទួលផលចោរកម្ម មួយស្ថិតនៅ ស្រុកត្បូងឃ្មុំ ពេលនោះ សមត្ថកិច្ច ដោយមានការអនុញ្ញាត ពីតំណាងអយ្យកា ក៏ចុះទៅឆែកឆេរ ប្រទះឃើញម៉ូតូ១គ្រឿង នៅទីនោះ ដែលពួកវាលក់តម្លៃ៨០០ដុល្លារ ។

លោកស្នងការបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកន្លងទៅ បានបាត់ម៉ូតូ សូមមកទំនាក់ទំនង មន្រ្តីនគរបាល របស់លោក ដើម្បីយកម៉ូតូត្រឡប់ទៅវិញ បើសិនជាម៉ូតូរបស់ខ្លួននោះ ។ សម្រាប់ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>