កំពង់ចាម ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធទៅនឹង ករណីចាប់ រំលោភបាន សម្រេច ទៅលើជនរងគ្រោះ ជានារីភេទ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ។
មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីការចាប់រំលោភ សេពសន្ធវៈ រួចមក អធិការ នគរបាល ស្រុកកំពង់សៀម ដោយទទួល បានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្តនោះ បានឲ្យកម្លាំង នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ ដែលធ្វើ សកម្មភាព រួចនាំខ្លួន មកអធិការដ្ឋាននគរបាល បន្តការសួរនាំ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ឱ្យលម្អិត ចំពោះអត្តសញ្ញាណ របស់ជនសង្ស័យ និងអំពីដំណើររឿង ដែលបាន កើតឡើងនោះឡើយ៕