Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ស្តីពីការផ្តល់​សេវា​រដ្ឋបាល និង​គ្រប់គ្រង​ប្រាក់​ចំណូល​របស់​ក្រសួង​មហាផ្ទៃ

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយស្តីពីការផ្តល់សេវារដ្ឋបាល ដោយបានសម្រេចអនុញ្ញតឲ្យក្រសួងមហាផ្ទៃ អនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ដើម្បីជាគុណប្រយោជន៍ថវិកាជាតិ។

សេចក្តីសម្រេចរបស់អន្តរក្រសួងនេះ ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន នោះ ដែលអង្គភាពព័ត៌មានយើងខ្ញុំទើបទទួលបាន នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃមានភារកិច្ចប្រមូលចំណូល ពីការផ្តល់សេវារដ្ឋបាល។ ក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ) ទទួលខុសត្រូវក្នុងការគ្រប់គ្រង ប្រាក់ចំណូលដែលប្រមូលបាន និងបង់ប្រាក់ចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូល ព្រមទាំងចុះកិច្ចបញ្ជិការគណនេយ្យ ស្តីពីកិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដានប្រាក់ចំណូល នៅក្នុងជំពូកគណនី អនុគណនី នៃមាតិកាថវិកា។

រាល់ការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេវារដ្ឋបាលដែលផ្តល់ដោយក្រសួងមហាផ្ទៃ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល ដែលមានរាយលម្អិត អំពីតម្លៃសេវា រយៈពេលនៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវារដ្ឋបាលនិមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ។

សូមអានសេចក្តីប្រកាស និងមើលឧបសម្ព័ន្ធនៅខាងក្រោម-->


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>