Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សន ផល្លីកា ចូលរួមជាភ្ញៀវ កិត្តិយសកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"សប្តាហ៍នេះ

$
0
0

ភ្នំពេញៈ តារាចម្រៀងវ័យក្មេង ដែលជាពន្លកថ្មី ក្នុងផលិតកម្ម Big man កញ្ញា សន ផល្លីកា នឹងចូលរួមជា ភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១២ នេះ។

ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង ៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមាន ឈ្មោះ បោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅក្នុងសប្តាហ៍នេះ នឹងមានវត្តមានតារាចម្រៀងដែលជាម្ចាស់បទ “ សង្សារខ្ញុំក្លាយជាសង្សារមិត្តភក្តិ”កញ្ញា សន ផល្លីកា ចូលមកបកស្រាយដំណើរដើមទង នៃការចូលប្រឡូកក្នុង វិស័យសិល្បៈ ក៏ដូចជាចូលរួម ចែក រំលែក បទពិសោធន៍ និងភាពជោគជ័យផ្ទាល់ ដែលនាងធ្លាប់បានហែលឆ្លងកន្លងមក ដល់ប្រិយមិត្តអ្នក ស្តាប់ថែមទៀតផង ។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" ហើយប្រិយមិត្ត ក៏អាច ទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារាកិត្តិយស ដោយគ្រាន់តែទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ចំនួន ៤ខ្សែ គឺលេខ 088 863 633 8, 092 942 955 ,015 595 435, 010 673 385 ។

សូមជម្រាបផងដែរថា តារាចម្រៀងស្រីស្រស់វ័យក្មេង រាងតូចច្រឡឹងដែលមានដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា សន ផល្លីកា ជាតារាចម្រៀង ចំណូលថ្មីរបស់ផលិតកម្ម Big Man ។ រយៈពេល១ឆ្នាំហើយនាងបាន ធ្វើឲ្យ ទស្សនិកជនស្គាល់តាមរយៈបទ “សង្សារខ្ញុំក្លាយជាសង្សារ មិត្តភក្តិ, មាននិស្ស័យគ្មានវាសនា, ចេះស្រលាញ់ ចេះទឹកភ្នែក, ស្រលាញ់ត្រូវយល់ចិត្ត”និងបទចម្រៀងជាច្រើនបទទៀត។

ដើម្បីចង់ដឹងថាការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាចបើកស្តាប់កម្មវិធី "តារាក្នុងដួង ចិត្តខ្ញុំ" តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>