Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធីចាប់ឆ្នោត យកលេខឡូត៍ ដីសម្បទាន សង្គមកិច្ច ស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក

$
0
0

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់បាន អញ្ជើញចូលរួម ក្នុងពិធីចាប់ឆ្នោត យកលេខឡូត៍ដី សម្បទាន សង្គមកិច្ច ស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បន្ទាប់ពីលោក ឈុន ឈន់ អភិបាលនៃ គណៈអភិអបាលខេត្ត មានមិតិ ស្វាគមន៍រួចមក លោក ឌិត ធន ប្រធានមន្ទីររៀប ចំដែនដី នគរូបនីកម្ម និងសំណង់បានអាន របាយការណ៍គូស បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកចាប់ឆ្នោត យកលេខឡូត៍ដី សម្បទានសង្គមកិច្ច នៅពេលនេះមាន ចំនួន ២៥៣ គ្រួសារ ដែលមកពី ភូមិពាមក្នុង និងពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលកន្លងមកបាន រងគ្រោះ បាត់បង់ដីធ្លី នៅទីតាំងស្នាក់ នៅដើម ដោយមូលហេតុការ បាក់ច្រាំង ទន្លេជា បន្តបន្ទាប់ជារៀង រាល់ឆ្នាំ។

តាមផែនការ ប្រើប្រាស់ ដែលបាន គ្រោងទុក ដីលំនៅដ្ឋាន មានទំហំ ៣០mគុណ ៤០m ក្នុងមួយ គ្រួសារ នឹងដី កសិកម្ម មានទំហំ២ហិចតា ក្នុងមួយគ្រួសារ ស្មើរៗគ្នា។

មានប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅទីនោះ លោក អ៊ឹម ឈុនលឹម បានលើកឡើងថា ការដោះស្រាយដីធ្លី សម្រាប់ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារ ធម្មជាតិនៅ ពេលនេះ ស្ថិតក្នុងគោល នយោបាយរួម របស់រាជរដ្ឋាភិបាល ស្តីពីការបែងចែកដីធ្លី ក្នុងទំរង់ ជាច្រើន រួមមាន ទំរង់ ដីសម្បទាន សង្គមកិច្ច ដូចករណី ដែលយើងកំពុងធ្វើថ្ងៃនេះ ទំរង់ប្រទាន កម្មដូច កំពុង អនុវត្តន៍ ក្នុងយុទ្ធនាការ បទបញ្ជា លេខ០១ នយោបាយចាស់ សកម្មភាពថ្មី លើដីធ្លី ដោយធ្វើការវាស់ វែងផ្តល់កម្មសិទ្ធជូន ប្រជាពលរដ្ឋ ដែលបាន និងកំពុង កាន់កាប់ ដីពុំទាន់ស្របច្បាប់។

ជានយោបាយចាស់ ដោយកិច្ចការ នេះរាជរដ្ឋាភិបាល នៃកម្ពុជា និងរាជ រដ្ឋាភិបាល បច្ចុប្បន្នបាន និងកំពុង ធ្វើជាបន្តបន្ទាប់ មកតាំងពី ទសវត្សឆ្នាំ ១៩៨០មក ក្នុងគោល ដៅផ្តល់ ដីកសិកម្ម ជូនកសិករ ដែលបាន កាន់កាប់ ប្រើប្រាស់ ដីជាក់ស្ដែង អោយមាន សុវត្តិភាព ក្នុងការកាន់ កាប់ដី និងធ្វើការ បង្កបង្កើន ផល អោយអស់ សក្តានុពលនៃដី ដើម្បីកែលំអរ ជីវភាពរស់នៅ និងធ្វើអោយ សេដ្ឋកិច្ច ជនបទកាន់តែរីកចំរើន រួមចំណែក ដល់ការកាត់បន្ថយភាព ក្រីក្រនិង ជំរុញកំណើន សេដ្ឋកិច្ច ជាតិអោយមាន ការប្រសើរឡើង ថែមទៀត។

លោក អ៊ឹម ឈុនលឹម និងគណៈអធិបតី បានចែកជូន ក្រណាត់សដល់ យាយ តានិងបើកដំណើរការ ចាប់ឆ្នោត ជ្រើសរើស យកលេខដីឡូត៍លំនៅដ្ឋាន និងដីឡូត៍ កសិកម្មដល់ប្រជាពលរដ្ឋ ទាំង២៥៣ គ្រួសារផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>