Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយឧត្តមសេនីយ៍ ប៉ុល សារឿន យកថវិកា ជាង ១៥៥លានរៀល ប្រគល់ជូន កាកបាទក្រហម

$
0
0

ភ្នំពេញ៖ ថវិកាចំនួន១៥៥.៤៨៣.០០០រៀល ដែលបានមកពីការជួយឧបត្ថម្ភប្រកបដោយទឹក ចិត្តសប្បុរស របស់នាយ ពលទាហាន ចំណុះស្ថាប័នអគ្គបញ្ជាការ ត្រូវបាន នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាំ យកទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ។

ការផ្តល់ជូនថវិការនេះ ត្រូវបានប្រព្រឹត្តិធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នៅទីស្នាក់ ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម) ក្រោមអធិបតីភាព លោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន វាយតម្តៃខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលបានធ្វើឲ្យសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ហើយបានចាត់ទុកថា ជាអង្គភាពមានបេសកកម្ម មនុស្សធម៌ឈានមុខនៅកម្ពុជា និងជាទីពឹងពាក់ដ៏ពិតប្រាកដ របស់ជនងាយរងគ្រោះ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ដោយមើលឃើញអំពី តម្រូវការជាក់ស្តែង និងចាំបាច់របស់កាកបាទក្រហមកម្ពុជា ទើបជារៀងរាល់ឆ្នាំ អគ្គ បញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមវិភាគទានទៅតាមលទ្ធភាព ដើម្បី ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នេះ។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ របស់ ថ្នាក់ដឹកនាំ នាយ និងពលទាហានអគ្គបញ្ជាការ ដែលបានចែករំលែកដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ តាមរយៈកាកបាទក្រហមកម្ពុជានាពេលនេះ។

លោកជំទាវប្រធាន កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានខិតខំបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម ដើម្បីការអភិវឌ្ឍន៍ ការឆ្លើយតបនូវ គ្រោះមហន្តរាយ ដែលក្នុងរយៈពេលខាងមុខនេះបានផ្តោតជាសំខាន់ទៅលើការពង្រឹង សមត្ថភាព ម្ចាស់ការខ្លួនឯងនៅគ្រប់វិស័យការងារ។

ឆ្លើយតបទៅនឹងទឹកចិត្ត ប្រកបដោយមនុស្សធម៌នេះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា នឹងប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំគោលដៅ ពិសេស តាមតម្រូវ ការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ មានជាអាទិ៍ គ្រោះមហន្តរាយ គ្រោះ ធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ ប្រកបដោយតម្លាភាព៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>