Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមអ្នកជិះម៉ូតូ VESPA នឹងជួបជុំគ្នា ជិះដង្ហែនៅភ្នំពេញ ជាសារអប់រំសុវត្ថិភាព ចរាចរណ៍

$
0
0

ភ្នំពេញៈ ក្រុមអ្នកជិះម៉ូតូ VESPA ជាកូនម៉ូតូតូចៗ ដែលពេញនិយមពីអំឡុងទស្សវត្សរ៍៦០ ប្រមាណជា ៣០នាក់ នឹងជួបជុំគ្នាជិះដង្ហែតាមបណ្តាផ្លូវនានា ក្នុងរាជធានីភ្នំពេញ ជាសារអប់រំពីសុវត្ថិភាពចរាចរដល់ប្រជាពលរដ្ឋខ្មែរ និងដើម្បីអបអរសាទរថ្ងៃបុណ្យឆ្នាំសកលផងដែរ។

លោក តុង សុប្រាជ្ញ ជាអ្នកបង្កើតក្លិបម៉ូតូ Vespa បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៧ ខែធ្ន ឆ្នាំ២០១២ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ថ្ងៃបុណ្យចូលឆ្នាំសាកលនោះ រូបលោក រួមនិងក្រុមអ្នកជិះម៉ូតូ Ves pa ដែលមានជនបរទេសចូលរួមផងដែរ ប្រមាណជា ៣០នាក់ នឹងនាំគ្នាជិះម៉ូតូចំនួន ៣០គ្រឿង ដង្ហែតាមបណ្តា ផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ក្បួនម៉ូតូ Vespa ដែលអ្នកជិះម្នាក់ៗពាក់អាវយឺត ហើយម៉ូតូដោតទង់ជាតិគ្រប់ជាតិ សាសន៍ផងនោះ នឹងចាប់ផ្តើមធ្វើឡើងនៅវេលាម៉ោង ៣ និង៣០នាទី ដោយចាប់ផ្តើមចេញដំណើរពីវិមានឯក រាជ្យ ឆ្ពោះទៅតាមផ្លូវនរោត្តម ហើយបន្តដំណើរទៅលើស្ពានអាកាស និងនាំគ្នាថតរូបនៅទីនោះ។ បន្ទាប់មកក្បួន Vespa បន្តដំណើរមកតាមផ្លូវព្រះមុនីវង្ស រួចបន្តទៅតាមផ្លូវនៅជួរមាត់ទន្លេ ចូលទៅកោះពេជ្រ រួច ត្រឡប់មក កាន់វិមានឯករាជ្យវិញ។

លោក តុង សុប្រាជ្ញ អ្នកពិគ្រោះយោបល់ឯកជន និងជាអ្នកវិភាគសង្គម ដ៏ល្បីមួយរូបនៅកាសែតភ្នំពេញប៉ុស្តិ៍ បាន ឲ្យដឹងថា គោលបំណងធំ នៃការជិះដង្ហែក្បួនម៉ូតូ Vespa នេះ គឺផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ទាញចំណាប់ អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ឲ្យយល់ដឹងពីការគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ក៏ដើម្បីអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំសកលផងដែរ។

លោក តុង សុប្រាជ្ញ បញ្ជាក់ថា «យើងធ្វើនេះ គឺគាំទ្ររាជរដ្ឋាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើក កម្ពស់ការទប់ស្កាត់គ្រោះថ្នាក់ចរាចរ ដែលជាក្តីកង្វល់ដ៏ធំមួយនៅកម្ពុជា»។

លោក តុង សុប្រាជ្ញ បន្តថា ក្បួនម៉ូតូ Vespa ក៏ចង់បញ្ជាក់ពីការពេញនិយមរបស់ម៉ូតូ Vespa នៅកម្ពុជា ដែល មានតាំងពីទស្សវត្សរ៍ឆ្នាំ៦០មកនោះ។ លោក តុង សុប្រាជ្ញ ក៏បានសម្តែងស្វាគមន៍ សម្រាប់អ្នកជិះម៉ូតូ Vespa ទាំងអស់ អាចចូលរួមក្នុងកម្មវិធីនេះបាន ដើម្បីរួមគ្នាផ្ញើសារទៅកាន់ប្រជាពលរដ្ឋឲ្យស្វែងយល់ និងគោរពច្បាប់ ចរាចរណ៍។

លោក តុង សុប្រាជ្ញ ក៏បានឲ្យដឹងផងដែរថា ម៉ូតូ Vespa ដែលជារបស់ចាស់ៗ ផលិតផលដើមរបស់អ៊ីតាលី ផលិតឡើងអំឡុងទស្សវត្សរ៍ឆ្នាំ ៦០នោះ នៅកម្ពុជាមានប្រហែលជា ៦០គ្រឿងប៉ុណ្ណោះ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ មួយចំនួន និងជនបរទេសនៅកម្ពុជា នៅតែចូលចិត្តវា។

ពាក់ព័ន្ធនិងក្លិបម៉ូតូ Vespa ត្រូវបានលោក តុង សុប្រាជ្ញ ប្រាប់ឲ្យដឹងថា បង្កើតឡើងនៅឆ្នាំ ២០០៦ ដោយរូប ផ្ទាល់ជាមួយជនជាតិអូស្ត្រាលី ប៉ុន្តែបច្ចុប្បន្នរូបលោកធ្វើជាមួយជនជាតិអង់គ្លេស។ ជារៀងរាល់ឆ្នាំក្បួនម៉ូតូ Vespa ធ្វើឡើងនៅថ្ងៃទី៨ មីនា និងថ្ងៃបុណ្យឯករាជ្យជាតិ តែឆ្នាំនេះ លោកលើកមកធ្វើនៅថ្ងៃបុណ្យចូលឆ្នាំសាកលវិញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>