- ខេត្តក្រចេះ ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ CLV នៅឆ្នាំ២០១៣
ក្រចេះ៖ រយៈពេល១១ខែ ឆ្នាំ២០១២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១០ម៉ឺននាក់ បានទៅទស្សនានៅក្នុង ខេត្តក្រចេះ កើនឡើង ជាង១០ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១១។ នេះបើយោងតាមប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក រុន ធារ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃព្រហ ស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១២ ឲ្យដឹងថា រយៈពេល១១ខែឆ្នាំ២០១២ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៧.៥៨៦នាក់ កើនឡើង១៣,៧៥ភាគរយ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ដែលមានត្រឹមតែ ១៥.៤ ៥៩នាក់។ ដោយឡែកភ្ញៀវទេសចរជាតិវិញ មានចំនួន ១៦០.៤១០ កើនឡើង ១៤,១៥ភាគរយ បើធៀបនិងឆ្នាំ ២០១១ ដែលមានត្រឹមតែ ១៤០.៥២៥នាក់។
លោក រុន ធារ៉ា បានបន្តឲ្យដឹងទៀតថា ការកើនឡើងចំនួនភ្ញៀវទេសចរនេះ ដោយសារខេត្តមានសក្តានុពលអេកូ ទេសចរណ៍ដ៏ធំនោះ គឺសត្វផ្សោត ដែលជាប្រភេទសត្វដ៏កម្រមួយនៅលើពិភពលោក ហើយនៅក្នុងខេត្តក្រចេះ មានរហូតដល់ជាង១០០ក្បាល។ ចំណុចដែលជាការទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍ទៀតនោះ គឺទេសភាព ដងទន្លេមេគង្គ ដោយភ្ញៀវអន្តរជាតិភាគច្រើនចូលចិត្តមើលទេសភាពថ្ងៃរៀបលិចនៅតាមដងទន្លេមេគង្គ។ ក្រៅពី នេះខេត្តក៏បានរៀបចំជាតំបន់ទេសចរណ៍ភីកនិច នៅតាមតំបន់ឆ្នេរខ្សាច់នៅព្រែកកាំពី ដែលជាកន្លែងដ៏ទាក់ទាញ មួយផងដែរ។
ក្រៅពីតំបន់ទាំងនេះ នៅក្នុងខេត្តក្រចេះ ក៏បានបង្កើតសហគមន៍ទេសចរណ៍ចំនួន៤កន្លែងបន្ថែមទៀត ដូចជា តំបន់សហគមន៍ទេសចរណ៍កោះទ្រង់ ដែលជាតំបន់ឆ្នេរទន្លេ មានខ្សាច់ សម្រាប់ភ្ញៀវទេសចរលេងកម្សាន្តយ៉ាង ទាក់ទាញ។ តាមការណែនាំរបស់ក្រសួងទេសចរណ៍ «អ្នកទេសចរណ៍ម្នាក់ ដើមឈើមួយដើម» ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តក្រចេះ បានបំផុសឲ្យមានចលនាដាំដើមឈើ ដែលជំរុញឲ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍យ៉ាង ខ្លាំង ហើយបានចំណាយថវិកាទិញដើមឈើដាំ នាំឲ្យប្រភពចំណូលមួយផ្នែកធំ បានហូរចូលសម្រាប់ទ្រទ្រង់សហ គមន៍ទេសចរណ៍កោះទ្រង់។
ពាក់ព័ន្ធទៅនិងកំណើនភ្ញៀវទេសចរនៅក្នុងខេត្តភូមិភាគឦសានមួយនេះ អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បានប្រាប់ឲ្យដឹងផងដែរថា ខេត្តបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមរយៈក្រុមហ៊ុនវិនិយោគទៅកាន់ តំបន់ទេសចរណ៍ ក៏ដូចជាកែលំអរតំបន់ទេសចរណ៍ផងដែរ។
ជាយុទ្ធសាស្រ្តពង្រឹងវិស័យទេសចរណ៍ក្នុងខេត្តនោះ លោក ស ចំរ៉ុង បានលើកឡើងពីការពង្រឹងគុណភាព អនា ម័យ និងសេវាកម្ម នៅតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់នៅក្នុងខេត្តផងដែរ។
ជាទស្សនវិស័យសម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ លោក ហង្ស ចាន់ឌី អភិបាលក្រុងក្រចេះ បានថ្លែងប្រាប់ដើមអម្ពិលឲ្យដឹងផងដែរថា សាលាក្រុងក្រចេះ សហការ ជាមួយមន្ទីរទេសចរណ៍ខេត្ត ដើម្បីសិក្សាទៅលើការបង្កើតគណៈកម្មការចុះពិនិត្យ និងវាយតម្លៃអនាម័យ សេវា កម្ម និងគុណភាព នៅតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់។ ជាមួយគ្នានេះ សាលាក្រុង ក៏បានចុះអប់រំណែនាំ ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងផងដែរ។
ពាក់ព័ន្ធទៅនឹងសន្តិសុខវិញ លោក ហង្ស ចាន់ឌី ក៏បានឲ្យដឹងផងដែរថា នាពេលកន្លងមិនមានបាតុភាពអ្វី ដែល កើតឡើងលើភ្ញៀវទេសចរគួរឲ្យកត់សម្គាល់នោះទេ។ តែទោះជាយ៉ាងណាមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចខេត្តនៅតែ យកចិត្តទុកដាក់ទៅលើបញ្ហានេះដែរ។
លោក ស ចំរ៉ុង ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅឆ្នាំ២០១៣ខាងមុខ ប្រទេសកម្ពុជា បានជ្រើសយកខេត្តក្រចេះ ជាទីកន្លែង នៃកិច្ចប្រជុំ CLV (Cambodia Laos Vietnam) ដែលស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ដូច្នេះលោក បានជំរុញឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវពង្រឹងនូវសោភ័ណភាព គុណភាព អនាម័យ និងសេវា កម្មរបស់ខ្លួន។ ជាពិសេអគារ សណ្ឋាគារ ឬផ្ទះសំណាក់ណា ដែលសាងសង់មិនទាន់រួចនោះ ត្រូវពន្លឿនការសាង សង់របស់ខ្លួន។
លោក រុន ធារ៉ា បានឲ្យដឹងថា ខេត្តក្រចេះមានតំបន់ទេសចរណ៍ចំនួន១៦កន្លែង ដូចជាអន្លង់ផ្សោតកាំពី រមណីយ ដ្ឋានព្រែកកាំពី វិហាសសរ១០០ ភ្នំសំបុក ភ្នំសុពណ៌កាលី និងអគាបុរាណៗនៅក្នុងក្រុងជាដើម…។
ទោះបីជាយ៉ាងណាទេសចរណ៍មួយចំនួន ក៏បានលើកឡើងរិះគន់អាជ្ញាធរខេត្តផងដែរថា នៅអន្លង់ផ្សោតព្រែកកាំ ពីជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តែទីតាំងមួយនេះមិនទាន់មានការកែលំអរនៅឡើយ ពោលគឺនៅសុទ្ធតែដី គឺ សោភ័ណភាពនោះទេ។ ក្រុមអ្នកទេសចរណ៍បានលើកឡើងថា មន្រ្តីពាក់ព័ន្ធទាំងអស់គួរតែ ធ្វើការកែលំអរទីតាំង នេះ ដូចជាបង្កើតទៅជាសួនដាំផ្កា និងចាក់កូរ៉ូឡាបន្ថែម រៀមចំកន្លែងអង្គុយកម្សាន្តឲ្យបានស្អាត ដើម្បីជាការទាក់ ទាញភ្ញៀវទេសចរទៅអង្គុយកម្សាន្តនៅតំបន់នេះ៕
ទីតាំងរមណីយដ្ឋានអន្លង់ផ្សោតព្រែកកាំពី ដែលគួរតែកែលំអរ