ភ្នំពេញ៖ សម្រាប់ការ លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសពីគោលជំហរ ព្រមទំាងហ៊ានកាត់ ដៃចោល មិនព្រមចុះហត្ថលេខា លើកលែងទោស ជាលើកទី៣ ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរន្ទេសខ្លួន នៅក្រៅប្រទេសដើម្បី ចូលរស្រុកនោះ ត្រូវបាន លោក យឹម សុវណ្ណអ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ អះអាងថាស្ថានភាពនយោបាយ នៅកម្ពុជាផ្លាស់ប្តូរពេលវេលា មិនទៀងទាត់ឡើយ។
ផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោក យឹម សុវណ្ណ បញ្ជាក់ថា « ថ្ងៃនេះចេះ ថ្ងៃស្អែកចុះ អីចឹងយើងមិនអាចទស្សន៍ទាយ បានឡើយថា វាកើតឡើងយ៉ាងណានោះទេ។
ដូច្នេះកាលពីរយៈពេល៣០កន្លងមក ការប្រែប្រួលស្ថានការណ៍ នយោបាយនៅក្នុងស្រុកខ្មែរវាតែងតែ ប្រែប្រួល តាមកាលៈទេសៈ ។ ទោះបីជាសម្តេចមានប្រសាសន៍ កាត់ដៃយ៉ាងណាក្តី ខ្ញុំមិនហ៊ានឆ្លើយបតទេ ប៉ុន្តែប្រសិន បើសួរប្រជាពលរដ្ឋទៅប្រហែលជាចងចំាការសន្យា របស់សម្តេចបានច្រើនជាងខ្ញុំ»។
តបនឹងការលើការលើកឡើង សម្តេចតេជោចង់ឲ្យមានប្រធានគណបក្សនយោបាយ មានសញ្ជាតិតែមួយ ហើយ ធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយនោះ លោក យឹម សុវណ្ណបដិសេធន៍ថា គណបក្សសង្គ្រោះជាតិ មិនគាំទ្រឲ្យប្រធានគណបក្សនយោបាយ មានសញ្ជាតិតែមួយនោះទេ។
លោកថា គណបក្សប្រឆំាង មានកិច្ចការជាច្រើនដែលត្រូវធ្វើ និងអនុវត្តដូចជាការបង្កើនប្រសិទ្ធភាពនៃ ការអនុវត្ តច្បាប់អន្តោប្រវេសន៍ ដែលសព្វថ្ងៃ មានជនជាតិវៀតណាម ចិន ថៃមករស់នៅក្នុងប្រទេសច្រើនលើសលប់។ ការប្រព្រឹត្តិអំពើពុករលួយ អំពើអយុត្តិធម៌សង្គម ការកែទម្រង់ប្រព័ន្ធតុលាការ លុបបំបាត់ភាពក្រីក្រ ជាដើម។
លោក យឹម សុវណ្ណលើកឡើងទៀតថាចង់ឲ្យមានលិទ្ធប្រជាធិបតេយ្យដើរ ទៅមុខលឿនលុះត្រាតែទំាង គណបក្ស ប្រឆំាង និងគណបក្សកាន់អំណាច ខ្លំាងក្លាដូចគ្នា នឹងត្រូវតែគិតគូរផលប្រយោជន៍ប្រទេសជាតិ ជាងយកពេលវេលា ធ្វើការកម្ទេចខ្មែរគ្នាឯង។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង ហើយកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ហើយសម្តេចចង់ឲ្យប្រធានគណបក្ស នយោបាយទាំងអស់មានសញ្ជាតិតែមួយ និងថាមិនចុះហត្ថលេខាលើកទី៣សម្រាប់ឲ្យលោក សម រង្ស៊ី ចូលស្រុក វិញឡើយ៕