Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្លន់ម៉ូតូបានហើយ តែគ្មានសំណាង ចាយលុយទុច្ចរិត ពេលយកទៅលក់ ជាប់ខ្នោះល្មម

$
0
0

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរព្រហ្ម ទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនចោរប្លន់បានម្នាក់ ដែលធ្វើសកម្មភាពចាក់សម្លាប់ប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២នៅ ចំណុចមាត់អូ មុខរោងចក្រកាត់ដេរ ស្ថិតក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយការឃាត់ខ្លួនចោរប្លន់បាន ដោយសារតែម៉ូតូជនរងគ្រោះប្រឡាក់ឈាម។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោក ជូន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទថា កម្លាំងនគរបាលរបស់លោកឃាត់ខ្លួនជនសង្ស័យនេះបាន ដោយសារជន ដៃដល់ បានយកម៉ូតូមកលក់នៅម្តុំវត្តសំពៅមាស ដោយឃើញម៉ូតូប្រឡាក់ឈាមនោះ កម្លាំងនគរបាល របស់លោក ក៏សង្ស័យ និងឃាត់មកសាកសួរ  ទើបជនសង្ស័យឆ្លើយថា ម៉ូតូនេះ ជាម៉ូតូដែលគេប្លន់ដោយ ធ្វើសកម្មភាពចាក់សម្លាប់បុរសជាម្ចាស់ម៉ូតូ ហើយយកទៅទម្លាក់ក្នុងបឹងកំប្លោក។

ក្រោយពេលទទួលបានចម្លើយសារភាពហើយនោះ កម្លាំងនគរបាល បាននាំខ្លួនជនសង្ស័យទៅចង្អុល បង្ហាញទីតាំងដែលគេបានទម្លាក់សពជនរងគ្រោះចោល។ លុះដល់នៅថ្ងៃអាទិត្យ ក៏ប្រទះឃើញសាក សពជនរងគ្រោះក្នុងប្រឡាយទឹកកំប្លោក ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ចោរប្លន់ដែលត្រូវនគរបាលឃាត់ខ្លួននោះមានឈ្មោះ សុខ សម្ផស ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់បុកល្ហុង ស្នាក់នៅឃុំកំពុងសំណាញ់ ស្រុកតាខ្មៅ ខេត្ត កណ្តាល។ រីឯជនរងគ្រោះមានឈ្មោះ ភាព ស៊ីណែត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់ នៅភូមិ ឃុំជាមួយនឹងជនសង្ស័យ មានស្រុកកំណើតនៅភូមិ ឃុំ កណ្តោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយម៉ូតូដែលបាត់បង់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ កណ្តាល 1S-2502 ។

ក្រោយពេលស្រង់ចេញពីបឹងកំប្លោក និងពិនិត្យរួចរាល់ហើយនោះ សពជនរងគ្រោះត្រូវ បានប្រគល់ជូន ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យប្រពៃណី ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>