កំពង់ធំ៖ កាកបាទក្រហមបាំរាំង ប្រចាំនៅខេត្តកំពង់ធំ ថ្មីៗនេះបានប្រារព្ធ ពិធីផ្តល់ជូនថវិកាស្តារជីវភាព ប្រជា ពលរដ្ឋក្រីក្ររងគ្រោះ ដោយទឹកជំនន់ឆ្នាំ២០១១ នៅស្រុកកំពង់ស្វាយ។ ពិធីផ្តល់ថវិកាជូនប្រជាពលរដ្ឋ ក្រីក្រ ចំនួន៧៥០គ្រួសារ ពិធីផ្តល់ថវិការនេះមានការអញ្ជើញចូលរួម អធិបតីភាព លោកឈុនឈន់ អភិបាល ខេត្តកំពង់ធំ និងលោក ជា ជាតិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមនិងជាទីប្រឹក្សាលោក ងួន ញ៉ិល។
លោក ស៊ីស វាំងព័រជេ តំណាងកាកបានក្រហមបាំរាំងបានថ្លែងថា គម្រោងស្តារជីវភាព ប្រជាពលរដ្ឋក្រីក្រចំនួន ៧៥០គ្រួសារ ក្នុងស្រុកកំពង់ស្វាយ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា២០ម៉ឺនរៀលដល់គ្រួសារនីមួយៗ សម្រាប់ទិញស្បៀងអាហារ រួមផ្សំប្រចាំថ្ងៃ។ហើយគម្រោងថវិកានេះ មាន៣ដំណាក់ លើកទី១ផ្តល់ជូនមួយ គ្រួសារ ចំនួន ៨ម៉ឺនរៀល។
លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ បន្តខិតខំដាំដំនាំ រួមផ្សំ និងការលើកកំពស់ជីវភាពគ្រួសារ និងថ្លែងអំណរគុណចំពោះគម្រោង ស្តារជីវភាពប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ របស់កាកបាទក្រហមបារាំង ព្រមទាំងកាកបាទក្រហមកម្ពុជាក្នុងមូលដ្ឋាន ផ្តល់អំណោយ សង្គ្រោះកន្លងមក។ ហើយជាក់ស្តែងថ្ងៃនេះ ជូនដល់គ្រួសារ ដោយរងគ្រោះ បានត្រូវចំពេលវាលា និងតម្រូវ ការ ខ្វះខាត់របស់ប្រជាពលរដ្ឋក្រីក្រ ស្របតាមកម្មវិធីគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា។
គណៈអធិបតីបានបានអញ្ជើញប្រគល់ថវិកាដល់គ្រសារនីមួយៗ ជាលើកដំបូងទទួលបានចំនួន ៨ម៉ឺនរៀលដើម្បី ដោះស្រាយតម្រូវការស្បៀងប្រចាំថ្ងៃផងដែរ ៕