Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជំនន់ទឹកភ្លៀង ពិបាកទប់ទល់ ជាងទឹកជំនន់ តាមរដូវ

$
0
0

ភ្នំពេញ៖ មន្រ្ដីជំនាញខាងគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង ថា ជំនន់ទឹកភ្លៀង ពិតជាពិបាកទប់ទល់ជាខ្លាំង បើប្រៀបធៀប ទៅនឹងទឹកជំនន់តាមរដូវ ព្រោះវាកើតឡើងឆាប់រហ័ស ដែលពិបាកជម្លៀសប្រជាជនចេញពីតំបន់ ទាំងនោះឲ្យបានទាន់ពេលវេលា។

នាយខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី បានមានប្រសាសន៍ប្រាប់ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ថា គ្រោះទឹកជំនន់តាមរដូវកាល ឬទឹកជំនន់ទន្លេ មេគង្គ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនសូវមានការព្រោះបារម្ភខ្លាំងនោះទេ ដោយសារតែ ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាមាត់ទន្លេទាំងអស់ គាត់បានត្រៀមខ្លួនទុកជាមុន តែអ្វីជាព្រោះបារម្ភខ្លាំងនោះ គឺជំនន់ដែលកើតឡើង ដោយសារទឹកភ្លៀង ព្រោះវាកើតឡើងយ៉ាប់រហ័សពេក និងពិបាកទប់ទល់ ”ចំពោះជំនន់ ទឹកភ្លៀងមួយ គឺថាយើងមានការព្រួយបារម្ភច្រើនណាស់ ព្រោះវាជាជំនន់មួយ ដែលថាវាកើតឡើងភ្លាមៗ ដែល យើងមិនមានការត្រៀមទុកជាមុន”។

លោក កែវ វី បានលើកយកជំនន់ទឹកភ្លៀង កាលពីឆ្នាំ២០១១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ធ្វើជាឧទា ហរណ៍ ដែលវាបានកើតឡើងត្រឹមតែរយៈពេលពីរទៅបីរម៉ោងប៉ុណ្ណោះ ដែលវាមានការលំបាកក្នុងការទប់ទល់។ ចំពោះឆ្នាំ២០១២នេះ ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាននានា បានប្រុងជើងការរួចរាល់ នៅតំបន់ដែលធ្លាប់ ជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

អ្នកជំនាញរូបនេះបញ្ជាក់ថា គ្រោះទឹកជំនន់ឆ្នាំ២០១២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិមួយនេះ ទាំងសំភារៈស្បៀងអាហារ និងធនធាន មនុស្សជាដើម។

គួររំលឹកថា កាលពីឆ្នាំ២០១១ ទឹកជំនន់បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២៥០នាក់ បានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅ ប្រជាពលរដ្ឋជាង១លាន ៤សែនគ្រួសារ និង ខាតបង់ទឹកប្រាក់ចំនួន ៥២១លានដុល្លារអាមេរិក ហើយតាមការឲ្យដឹងពីក្រសួងធនធានទឹក ទឹកជំនន់ឆ្នាំ២០១២ នឹងមានលក្ខណៈ ធំធេងជាងឆ្នាំ២០១១ទៅ ទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>