ភ្នំពេញ៖ ករណីស្រ្តីស្រឡាញ់ស្រ្តីដូចគ្នាជាប់ពន្ធ នាគារ ៥ឆ្នាំត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះ លែងឲ្យមាន សេរីភាពកាលពីថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីតុលាការមិនរកឃើញ នូវទោសកំហុសរបស់នាង។
ផ្លុង ស្រីរ៉ាន់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេច ផ្តន្ទាទោស៥ឆ្នាំ កាលពីចុងឆ្នាំ២០១១ ដោយចោទប្រកាន់ នាងបានរួមភេទជាមួយស្រ្តីដូចគ្នាមិនទាន់គ្រប់អាយុ។
ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានលើកលែងការចោទប្រកាន់នាង ព្រោះមិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ ដោយសម្រេចឲ្យនាង រួចខ្លួន ចាកចេញពីមន្ទីរឃុំឃាំង។
ផ្លង សុខា ឪពុករបស់ ផ្លុង ស្រីរ៉ាន់ បានរៀបរាប់ថា លោកមានទឹកចិត្តសប្បាយជាពន់ពេក នៅពេលឮតុលាការ សម្រេចលើកលែងការចោទប្រកាន់កូនរបស់លោក ដែលត្រូវជាប់ពន្ធនាគារជាងមួយឆ្នាំទៅហើយ ឲ្យមានសេរី ភាព។
លោកថា កូនរបស់លោកមិនជាប់ពាក់ព័ន្ឋការឃុំខ្លួនអនីតិជនខុសច្បាប់ ដើម្បីប៉ុនប៉ងជួញដូរមនុស្សនោះទេ ព្រោះ ពួកគេស្រឡាញ់គ្នា ហេតុអ្វីបានជាបងប្រុងស្រ្តី ដែលដាក់ពាក្យបណ្តឹងចោទ រូបនាងឲ្យជាប់ទោសរហូតជាងមួយ ឆ្នាំនេះ។
សូមជម្រាបថា ផ្លុង ស្រីរ៉ាន់ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ៥ឆ្នាំ កាលពីចុងឆ្នាំ២០១១ ដោយចោទប្រកាន់ នាងបានរួមភេទជាមួយស្រ្តី ដូចគ្នាមិនទាន់គ្រប់អាយុ បច្ចុប្បន្ននាងត្រូវបានសាលាឧទ្ធរណ៍ សម្រេចការចោទប្រកាន់ឲ្យមានសេរីភាពឡើងវិញ៕